កូនស្រីតូចអាយុ៥ឆ្នាំ មកពីខេត្តស្វាយរៀង ត្រូវបានហ្វូងសត្វឪម៉ាល់ ទិចចំនួនជាង២៥មេ បណ្តាលឲ្យសន្លប់ចំនួន៥ថ្ងៃ ដោយសារពិសឪម៉ាល់ជ្រាបចូលក្នុងឈាម ធ្វើឲ្យហើមខួក្បាល រលាយជាលិកាសាច់ដុំ រលាកខ្សោយថ្លើម ពុលតម្រងនោមមិនដំណើរការ និងហើមសួតយ៉ាងធ្ងន់ធ្ងរ ។ក្មេងស្រីរូបនេះ កំពុងត្រូវបានជួយសង្រ្គោះដោយវិធីលាងឈាមតាមស្រោមភ្នាសពោះវៀនអស់រយៈពេល២៣ថ្ងៃ និងសម្រាកពេទ្យអស់៣៣ថ្ងៃនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ។នេះបើតាមការផ្សព្វផ្សាយលើហ្វេសបុកដែលមានឈ្មោះថា Dr.Beat Richner ។

កូនស្រីតូចនេះ ត្រូវបានជួយព្យាបាលពីសំណាក់គ្រូពេទ្យឯកទេសកម្ពុជាយើង ដែលបានជួយសង្រ្គោះជីវិតកូនស្រីតូចនេះ។ចំពោះការចំណាយលើការការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ