ខេត្តរតនគិរី ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០ម្សិលមិញនេះ  នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចហួសផ្លូវកែងប្រមាណជាង៣០០ម៉ែត្រស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

មុនពេលកើតហេតុមន្រ្តីនគបាល ដែលរងគ្រោះនោះបានបំពេញការងារឈរឃាត់រថយន្តគ្រប់  ប្រភេទដើម្បីធ្វើការត្រួតពិនិត្យស្រាប់តែឃាត់ប៉ះចំរថយន្តពណ៌ត្រេអ៊ីពាក់ស្លាក់លេខ  ខ. ម(ខេមរភូមិន្ទ) តែរថយន្តនោះមិនបានគោរពច្បាប់ចរាចរណ៍មិនបន្ថយល្បឿនឡើយ  គឺបើកសំដៅមកបុកយ៉ាងពេញទំហឹងតែម្តង  ទៅលើមន្ត្រីនគរបាលនោះបណ្តាលឱ្យរងរបួសយ៉ាងដំណំ។

រថយន្តបង្កហេតុនោះម៉ាក MAZDA (ម៉ាស់ដា)ព័ណត្រេអ៊ីពាក់ស្លាកលេខ ខ.ម02.  2-1215 បើកបរក្នុងទិសដៅពីកើតទៅលិច(ពីខេត្តរតនគិរីទៅខេត្តស្ទឹងត្រែង)។  ឯមន្ត្រីនគរបាលដែលរងគ្រោះមាន ឈ្មោះ ព្រំ ចន្ធី ភេទប្រុស អាយុ៥៤ឆ្នាំ  ជនជាតិខ្មែរ មុខរបរ នគរបាលការពារសណ្តាប់ធ្នាប់បានរងរបួសធ្ងន់ធ្ងរត្រង់ក្បាល និងចង្កេះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។

បន្ទាប់ពីកើតហេតុភ្លាមរថយន្តបង្កនោះបានបន្ថែមល្បឿនបើករត់គេចទៅចតរថយន្តចោលនៅភូមិស្រែប្រវឹក ស ស្ថិតក្នុងភូមិស្រែអង្ក្រង ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី រួចដកសោររត់គេចខ្លួនបាត់ស្រមោលតែម្តង បន្សល់ទុកអាវ ទាហ៊ាន ដែលមានឈ្មោះ វ. តាំងប៊ុនហេង ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ