លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា នេះ បានសរសេរសារព្រមានបណ្តេញទីប្រឹក្សាម្នាក់របស់ក្រសួង ដែលបានប្រព្រឹត្តទង្វើនាំឲ្យខូចឈ្មោះក្រសួង។ដោយលោករដ្ឋមន្ត្រីបានលើកឡើងថា  «សូមនិយាយជាសាធារណៈ ព្រោះច្រើនដងពេកនាំឲ្យខូចឈ្មោះក្រសួង ។ បើលោក ព្រំសាន នៅតែបង្ហោះរបៀបនេះទៀត ក្រសួងសូមបណ្តេញលោកចេញពីការងារហើយ»។

សារព្រមានក្នុងហ្វេបុកផ្ទាល់នេះក្រោយពី លោក ព្រំ សាន្ត ដែលជាទីប្រឹក្សាម្នាក់ក្នុងចំណោមទីប្រឹក្សារាប់រយនាក់របស់ក្រសួងព័ត៌មាន បានបង្ហោះរូបថតជាច្រើននៅលើហ្វេសប៊ុករបស់ខ្លួន ទាក់ទងស្ត្រីម្នាក់ដែលរងអំពើហិង្សាពីសង្សា។ ក្នុងទាំងនោះ មានសំណេរថា ប្តីទី១ ប្រុសស្នេហ៍ទី២ និងខ្លឹមសារឆ្លើយឆ្លងមួយចំនួន។ ជាមួយគ្នានោះ លោកថែមទាំងសរសេរពាក្យពេចន៍ឡែបខាយឌឺដង ថា៖ «ចែឯងសំបូរប្រុសក្មេងហើយឌឺប្តីចឹងបានត្រូវប្តីវៃ! បើខ្ញុំវិញ មិនវៃទេ អោយនាងទៅចុះ ហើយក៏មិនយកវិញដែរហឹង្សាគឺខុសច្បាប់ មិនមែនជាដំណោះស្រាយទេ»៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ