លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់បុគ្គល «ជា សុខហេង» ហៅ «គ្រូពេទ្យទេវតា» ព្រោះគាត់មិនមែនជាគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡើយ។

លោកម៉ម ប៊ុនហេង បានប្រាប់ឱ្យដឹងថា នេះជាការបោកប្រាស់ សូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់គាត់ដែលមិនមែនជាគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡើយ។ ជាមួយគ្នានេះលោក ឱ្យបុគ្គលរូបនេះ បញ្ឈប់ការផ្សាយ និងទង្វើបែបនេះជាបន្ទាន់ ហើយក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ បើនៅតែបន្តធ្វើការបោកប្រាស់នេះទៀត។ ក្រសួងក៏សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ជាធរមានផងដែរ»។

ការអំពាវនាវបែបនេះ របស់លោកសាស្ត្រ ម៉ម ប៊ុនហេង បានធ្វើឡើងក្រោយ លោក ជា សុខហេង បានបង្ហោះវីដេអូនៅលើ Page Facebook ឈ្មោះ «Chea Sokheng ជា សុខហេង» ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ