ទូតកម្ពុជាអំពាវនាវដល់និស្សិតសិក្សានៅប្រទេសអេហ្ស៊ីប មានការប្រុងប្រយ័ត្នចំពោះរលកទី២នៃជំងឺកូវីដ-១៩
3 ឆ្នាំ មុន
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីនោះមានការប្រុងប្រយ័ត្នជាថ្មី ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅប្រទេសមួយនេះ កំពុងមានការកើនឡើងខ្ពស់គួរឲ្យបារម្ភ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្ថានឯកអគ្គរាជទូតកម្ពុជាបានសរសេរថា «សូមប្អូនៗនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅប្រទេសអេហ្ស៊ីប មេត្តាប្រុងប្រយ័ត្នជាថ្មីម្តងទៀត ដោយចូលរួមអនុវត្តរាល់វិធានការដែលបានដាក់ចេញដោយអាជ្ញាធរម្ចាស់ផ្ទះ និងសូមចូលរួមបង្ការ និងថែរក្សាសុខភាពឲ្យបានខ្ពស់បំផុត ដោយសារចំនួនអ្នកឆ្លងកូវីដ១៩ក្នុងរលកទីពីរ នៅអេហ្ស៊ីបបានកំពុងកើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ»៕SP