ខេត្តកំពត ៖ បងប្អូនអ្នកខេត្តកំពតទាំងអស់គ្នាត្រៀមៗ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមបច្ចេកទេសនៃទំនប់វារីអគ្គិសនីកំចាយនឹងធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗ ហើយ។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា នៅទូទាំងខេត្តកំពតធ្វើឲ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានចំនួនកើនឡើង ដល់កំរិតត្រូវរំដោះទឹកចេញពីទំនប់ ។
រដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា ក្រុមបច្ចេកទេសនៃទំនប់វារីអគ្គិសនីកំចាយនឹងធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃត្រង់នេះ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ ៕EB