បុគ្គលដែលបង្ហោះវីដេអូឌឺរឿងផឹកស៉ីតាមបណ្តាញសង្គមផ្គើនបំរាមរបស់រាជរដ្ឋាភិបាល ត្រូវបានយកទៅធ្វើតេស្តរកកូវីដ១៩ មុនបញ្ជូនបន្តទៅតុលាការ
4 ឆ្នាំ មុន
ព្រះសីហនុ៖ បុរសម្នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួន នៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ក្រោយបង្ហោះវីដេអូតាមបណ្ដាញសង្គម Facebook ឌឺដងរឿងផឹកស៊ីផ្គើននឹងបំរាមរបស់រាជរដ្ឋាភិបាល ។
បុគ្គលរូបនេះមាន ឈ្មោះ អ៊ូយ សម្បត្តិ អាយុ៣៣ឆ្នាំ មុខរបរអាជីករ ស្នាក់នៅក្រុម១៣ ភូមិ០៤ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។រូបគេត្រូវបានបញ្ជូនទៅធ្វើតេស្តរកកូវីដ១៩ មុនបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ការចាប់ខ្លួននេះ ធ្វើឡើងក្រោយបុគ្គលនេះ មិនគោរពវិធានការរបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយបង្ហោះវីដេអូផឹកស៊ីតាមបណ្តាញសង្គម ហ្វេសប៊ុក កាលពីវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅចំណុច ក្រុម១៣ ភូមិ០៤ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕SP