អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បន្ទាប់ពី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើភូមិរ បស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

គ្រោះរអិលបាក់ដីខាងលើ បានវាយប្រហារលើភូមិ ជីហាន់ជូអាំង (Cihanjuang) ស្ថិតនៅក្នុងខេត្តជ្វាភាគខាងលិច (West Java) នៅចំងាយប្រហែល ១៥០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍រដ្ឋធានីហ្សាការតា នៅម៉ោង៤រសៀល និងនៅម៉ោង៧៖៣០នាទី កាលពីថ្ងៃសៅរ៍ម្សិលមិញ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ចំនួនអ្នកស្លាប់ និងអ្នករងរបួស នៅក្នុង គ្រោះមហន្តរាយនេះគឺជាតួលេខបឋមប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ហើយពួកគេក៏បានព្រមានដែរថាភ្លៀងធ្លាក់ខ្លាំង និងរន្ទះ អាចនឹងរំខានដល់ប្រតិបត្តិការជួយសង្រ្គោះ។

គួរបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ ធ្លាប់បានព្រមានថាភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយបាតុភូត La Nina អាចនឹងបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលកសិកម្មនៃប្រទេស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ