មនុស្សរាប់ម៉ឺននាក់ត្រូវភៀសខ្លួន ខណៈភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានបានជន់ លិចភាគខាងលិចប្រទេសជប៉ុនបង្កើនជាទឹកជំនន់និងគ្រោះបាក់ដី
3 ឆ្នាំ មុន
(ប្រទេសជប៉ុន)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន នៅថ្ងៃសុក្រនេះបានប្រកាសថា ភ្លៀងធ្លាក់យ៉ាងគំហុកបាននិងកំពុងវាយប្រហារ ខេត្តស្ថិតនៅភាគខាងលិចប្រទេស ដែលនឹងបង្កជាគ្រោះទឹកជំនន់ ព្រមទាំងការបាក់ដីផងដែរ។ ហេតុដូច្នេះប្រជាជនរាប់ម៉ឺននាក់ ត្រូវបានបង្គាប់ឲ្យជម្លៀសទៅរកទីកន្លែងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP ។
អាជ្ញាធរជប៉ុនបានគូសបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងសន្ធប់បានចាប់ផ្តើមកើតមានឡើង នៅថ្ងៃសុក្រនេះតែម្តង ហើយវានឹងបន្តអូសបន្លាយប្រមាណពីរទៅបីថ្ងៃទៀត ហើយតំបន់ភាគខាងជើង និងភាគខាងត្បូងជប៉ុន ក៏នឹងទទួលរងឥទ្ធិពលនេះផងដែរ។ JMA បានប្រកាសអាសន្នទុកជាមុន និងបង្គាប់ឲ្យប្រជាជនជម្លៀស ដោយសារតែខ្លួនបានព្យាកររួចហើយថា គ្រោះមហន្តរាយអាក្រក់ៗផ្សេងទៀតនឹងកើតមានឡើង៕SP