ផ្តើមចេញពីជាងជួសជុលម៉ាស៊ីនក្នុងគ្រួសារក្រីក្រមួយដែលមានឪពុកជាជាងជួសជុលកង់និងម្តាយជាអ្នកត្បាញលោកហុងដាបានក្លាយជាវិស្វករនិងឧស្សាហករជនជាតិជប៉ុនព្រមទាំងជាអ្នកបង្កើតក្រុមហ៊ុន Honda Motor Co.,Ltd។លោកហុងដាកើតនៅថ្ងៃទី17ខែវិច្ឆការឆ្នាំ1906 ស្រុក Iwata ខេត្ត Shizuoka  ក្នុងក្រុង Hamamatsu ប្រទេសជប៉ុន។ហុងដារស់នៅ ក្នុង គ្រួសារក្រីក្រមួយដែលមានឪពុកឈ្មោះ Gihei ជាជាងជួសជុលកង់ម្តាយឈ្មោះ Mika ជាអ្នកត្បាញ។ក្នុងឆ្នាំ1922 ហុងដា បានបញ្ចប់អនុវិទ្យាល័យ គាត់ជាមនុស្សដែលឆ្លាតនិងស្រលាញ់ឱកាស។

នៅអាយុ16ឆ្នាំដោយគ្មានការសិក្សា ខ្ពង់ខ្ពស់លោកហុងដា បានចាប់ផ្ដើមធ្វើជាកូនជាងជួសជុលរថយន្តក្នុងយានដ្ឋានមួយនៅទីក្រុង Tokyoក្នុងឆ្នាំ1922។ដោយសារតែភាពស្ទាក់ស្ទើរចំពោះជំនាញឯកទេសរបស់ខ្លួនគាត់បានចំណាយពេល6ឆ្នាំក្នុងការហាត់រៀនជំនាញជាទីពេញចិត្តរបស់គាត់នេះ។ឆ្នាំ1928ក្នុងវ័យ២២ឆ្នាំ គាត់បានត្រឡប់មកស្រុកកំណើត ធ្វើជាជាងម៉ាស៊ីនដ៏ចំណាន។

ដោយសារតែអាជីវកម្មដំណើរការយ៉ាងល្អ ក្នុង1937គាត់ក៏បានបើកក្រុមហ៊ុនផលិតក្រ វ៉ាត់ម៉ាស៊ីនដើម្បីលក់ទៅឲ្យក្រុមហ៊ុន Toyotaដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ជប៉ុននៅក្នុងទសវត្ស ឆ្នាំ1940ការខិតខំប្រឹងប្រែងដើម្បីផលិតម៉ូតូផ្ទាល់ខ្លួនរបស់គាត់ជាលើកដំបូងបានកើតឡើង ពេលនោះគាត់បានរចនានិងបង្កើតម៉ាស៊ីនភ្ជាប់ជាមួយនឹងកង់ដើម្បីធ្វើជាម៉ូតូ។

ក្នុងឆ្នា1948គាត់ក៏បានបង្កើតក្រុមហ៊ុនម៉ូតូ Honda Moto Company ហើយនៅឆ្នាំបន្ទាប់ ក្រុមហ៊ុននេះបានផលិតម៉ូតូតូចមួយដែលមានឈ្មោះថា “Dream D” ដើម្បីចូលប្រកួតប្រជែងនៅក្នុងទីផ្សារដោយគាត់បានប្រើការផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព។

ក្នុងរយៈពេលមួយទសវត្សប៉ុណ្ណោះក្រុមហ៊ុន Hondaបានក្លាយខ្លួនទៅជាក្រុមហ៊ុនលក្ខណអន្តរជាតិដែលមានទំហំសាច់ប្រាក់1កោដិដុល្លារនិងលក់ផលិតផលរបស់ខ្លួនដាច់បំផុតក្នុងពិភពលោកនិងមានភាគហ៊ុនច្រើនជាងក្រុមហ៊ុន Toyota និង Nissan ក្នុងទីផ្សាអាមេរិក។

គាត់បានលាលែងពីតំណែងប្រធានក្រុមហ៊ុននិងចូលនិវត្តក្នុងឆ្នាំ1973ប៉ុន្តែគាត់ត្រូវបានគេតែងតាំងជាទីប្រឹក្សាដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនក្នុងឆ្នាំ1983។ក្នុងឆ្នាំ1988គាត់ត្រូវបានទទួលស្គាល់ជាផលិតករដ៏ឆ្នើមរបស់ជប៉ុន។លោក Honda ទទួលមរណភាពនៅថ្ងៃទី5ខែតុលាឆ្នាំ1991ដោយជំងឺថ្លើមក្នុងមន្ទីរពេទ្រមួយក្នុងទីក្រុង Tokyo៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ