និស្សិត និងសិក្ខាកាមយោធារបស់កម្ពុជាសរុប១៤៣នាក់ ដែលសិក្សានៅប្រទេសអេហ្ស៉ីប និងរុស្ស៉ី ត្រូវបានស្ថានទូតកម្ពុជាជួយសម្របសម្រួលរៀបចំឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ តាមជើងហោះហើរលេខ MH754នៅថ្ងៃទី១៩ខែកក្កដា។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

បើតាមគោលការណ៍ និងវិធានរបស់ក្រសួងសុខាភិបាល រាល់អ្នកដំណើរ ទាំងពលរដ្ឋកម្ពុជា និងជនបរទេសដែលចូលមកប្រទេសកម្ពុជានឹងត្រូវពិនិត្យរកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ ត្រូវតែចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមវិធាន និងគោលការណ៍នេះដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ