ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ  លោល វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយនឹងលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ 

 ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាជាមួយគ្នាដើម្បីស្វែងរកវិធានការនានាសំរាប់ជំរុញចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាមក្នុងបរិបទប្រទេសទាំងពីរកំពុងមានលទ្ធផលល្អក្នុងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ជាពិសេសគឺលទ្ធភាពនៃការរៀបចំឡើងវិញនូវកិច្ចប្រជុំដ៏មានសារៈសំខាន់ពីរគឺ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ និងកិច្ចប្រជុំបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមលើកទី១១ ដែលកំពុងមានការខកខានដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ 

ក្នុងឱកាសលោក វ៉ូ ក្វាង មិញ ក៏បានធ្វើបច្ចុប្បន្នភាពព័ត៌មានមួយចំនួនទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាក្រសួង/ស្ថាប័ននិងខេត្តនានារបស់វៀតណាម ជាពិសេសគឺខេត្តតៃនិញ ក្នុងការសម្រួលជូនដល់ការវិលត្រឡប់មកវៀតណាមដើម្បីបន្តការសិក្សារបស់និស្សិតកម្ពុជា។ លោកវ៉ូ ក្វាង មិញ បានមានប្រសាសន៍ថា “គ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធរបស់វៀតណាមកំពុងខិតខំអស់ពីកំលាំងកាយចិត្តដើម្បីសម្រួលដល់ការវិលត្រឡប់មកវៀតណាមវិញរបស់និស្សិតកម្ពុជាអោយបានឆាប់បំផុតតាមដែលអាចធ្វើបាន”។ 

 

 តាមព័ត៌មានពីខេត្តតៃនិញ គិតដល់ត្រឹមពេលនេះ ខេត្តកំពុងប្រញាប់ប្រញាល់បំផុតនឹងសហការដ៏ស្អិតរមួតជាមួយបណ្តាភាគីដែលមានការពាក់ព័ន្ធរបស់វៀតណាមដើម្បីរៀបចំលក្ខណៈចាំបាច់នានាសំរាប់ឆ្លើយតបទៅនឹងតម្រូវការនៃការទទួលនិស្សិត ហើយនឹងមានសេចក្តីជូនដំណឹងជាផ្លូវការអំពីពេលវេលាជាក់ស្តែងនៃការទទួលនិស្សិតកម្ពុជាវិលត្រឡប់មកមហាវិទ្យាល័យនៅវៀតណាមវិញនាពេលខ្លីខាងមុខ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ