បាត់ដំបង៖ ក្រុមការងារជំនាញមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការ និងសាសនា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានចុះពិនិត្យការរកឃើញវត្ថុបុរាណមួយចំនួន នៅក្នុងវត្តសុវណ្ណភូមិ ហៅវត្តតា លាស់ថ្មី ដែលត្រូវបានប្រទះឃើញ ក្នុងអំឡុងពេល ដែលវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ បានធ្វើការរុះ រើព្រះវិហារ ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីសាងសង់វិហារថ្មី ក៏ប្រទះឃើញវត្ថុបុរាណជាច្រើន នៅតាមរណ្ដៅសីមាចាស់តែម្ដង។ 

បើតាមការបញ្ជាក់ជាបឋមពីលោកអនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបា នបញ្ជាក់ថា សម្រាប់វត្ថុបុរាណដែលត្រូវបានប្រទះឃើញមានចំនួន១៣មុខគឺ៖បើតាមការបញ្ជាក់ ជាបឋម ពីលោកអនុប្រធានការិយាល័យ បេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យថា សម្រាប់វត្ថុបុរាណ ដែលត្រូវបានប្រទះឃើញនៅពេលនេះរួមមាន ៖បំណែកកុលាភាជន៍ ចំនួន២០បំណែក បំណែកជើងពាន ចំនួន១៥បំណែក ,កាក់សៀម ចំនួន១៣កាក់,កាក់ឥណ្ឌូចិន ចំនួន៣៣កាក់,ដន្លាប់តូច ។

រួមជាមួយ ក្រវិលមួយចំហៀង ,ចិញ្ចៀន ចំនួន១វង់,ប្រាក់ឌួង ១ចំហៀង ,កណ្ដឹង ,បំណែកដែក,កាក់ ប្រាក់រូបមាន់ ចំនួន ៣,៥៩០កាក់ ,ហិបប្រាក់ ចំនួន១,សន្លឹកប្រាក់ ចំនួន១បន្ទះ ។

គួរបញ្ជាក់ផងដែរថា វត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មីនេះ ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ១៧១០ ដោ យឡែកព្រះវិហារចាស់ កសាងដំបូងគេ នៅអំឡុងសតវត្សទី១៨ និងបញ្ចុះខណ្ឌសីមានៅឆ្នាំ១៩០៦ ហើ យព្រះវិហារចាស់នេះ ក៏ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង នៅអំឡុងពេល របបប្រល័យពូជសាសន៍ប៉ុល ពត ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ