កម្មករ-កម្មការិនីរោងចក្រនៅក្នុងរាជធានីភ្នំពេញប្រមាណចំនួន១៤នាក់ ត្រូវបានរកឃើញមាន «វិជ្ជមានកូវីដ-១៩»។នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៧៧នាក់ទៀត ដែលបានរកឃើញនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ម្សិលមិញ។

ក្នុងចំណោម៧៧នាក់ដែលរកឃើញថា វិជ្ជមានកូវីដ-១៩ គឺមាន កម្មករ-កម្មការិនីរោងចក្រនៅក្នុងរាជធានីភ្នំពេញ ចំនួន១៤នាក់។ ទន្ទឹមនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានបង្ហាញអត្តសញ្ញាណអ្នកទាំង១៤នាក់នោះ រួមមាន

១.ឈ្មោះ៖ ញ៉ែម សារឿន ភេទស្រី អាយុ ៣២ ឆ្នាំ ជំនួយការបើកឥវ៉ាន់ឃ្លាំងនៅរោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

២. ឈ្មោះ៖ ភា ធី ភេទស្រី អាយុ ២៦ឆ្នាំ កម្មការិនីរោងចក្រ ឌីន ហាន់ (ប្រធានផ្នែកដេរ) ទីលំនៅបច្ចុប្បន្ននៅម្ដុំផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

៣. ឈ្មោះ៖ ទីវ គឹមសេង ភេទស្រី អាយុ ៤៣ឆ្នាំ ជំនួយការបើកឥវ៉ាន់ឃ្លាំងនៅរោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

៤. ឈ្មោះ៖ រឺ សាវី ភេទស្រី អាយុ ៣១ឆ្នាំ កម្មការិនីរោងចក្រ ឌីន ហាន់ (ផ្នែកដេរ) ទីលំនៅបច្ចុប្បន្ននៅម្តុំផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

៥.ឈ្មោះ៖ ព្រំ វន់រដ្ឋា ភេទស្រីអាយុ ៣២ឆ្នាំ កម្មការិនីរោងចក្រ ឌីន ហាន់ (ផ្នែកដេរ) ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

៦. ឈ្មោះ ជូ យ៉ា ភេទស្រី អាយុ ២៧ឆ្នាំ កម្មការិនីរោងចក្រ ឌីន ហាន់ (ផ្នែកដេរ) ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

៧. ឈ្មោះ៖ ធូ ស៊ីថុន ភេទស្រី អាយុ ៤០ឆ្នាំ កម្មការិនីរោងចក្រ ឌីន ហាន់ (ផ្នែកដេរ) ទីលំនៅបច្ចុប្បន្នបន្ទប់ជួលនៅម្ដុំផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

៨. ឈ្មោះ៖ ម៉ុក ណារី ភេទស្រី អាយុ ២៦ឆ្នាំ កម្មការិនីរោងចក្រ ឌីន ហាន់ (ផ្នែកដេរ) ទីលំនៅបច្ចុប្បន្នបន្ទប់ជួលនៅម្តុំសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ៩. ឈ្មោះ៖ គង់ សុខ ភេទស្រី អាយុ ៥១ឆ្នាំ កម្មការិនីរោងចក្រ ឌីន ហាន់ (ផ្នែកដេរ) ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

១០. ឈ្មោះ៖ សួស ចាន់ធន់ ភេទស្រី អាយុ ៣៩ឆ្នាំ កម្មការិនីរោងចក្រ ឌីន ហាន់ (ផ្នែកដេរ) ទីលំនៅបច្ចុប្បន្នបន្ទប់ជួល (នៅម្ដុំសាលាភ្នំពេញថ្មី) សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

១១. ឈ្មោះ ហៀង សាន ភេទស្រី អាយុ ២៧ឆ្នាំ កម្មការិនីរោងចក្រ ឌីន ហាន់ (ផ្នែកដេរ) ទីលំនៅបច្ចុប្បន្នផ្ទះលេខ៤៣៩ ផ្លូវលំ ភូមិស្លែងលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

១២.ឈ្មោះ៖ តេង ស៊ីថា ភេទស្រី អាយុ ២៧ឆ្នាំ កម្មការិនីរោងចក្រ ឌីន ហាន់ (ផ្នែកដេរ) ទីលំនៅបច្ចុប្បន្នបន្ទប់ជួលសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

១៣.ឈ្មោះ៖ យន់ សត់ ភេទស្រី អាយុ ៣៦ឆ្នាំ កម្មការិនីរោងចក្រ ឌីន ហាន់ (ផ្នែកដេរ) ទីលំនៅបច្ចុប្បន្នបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

១៤. ឈ្មោះ៖ ឃីម ឃឹម ភេទប្រុស អាយុ ៣៤ឆ្នាំ កម្មកររោងចក្រ AM2 (កាត់ដេរខោអាវ) ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ៧ ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ក្នុងនោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។

សូមបញ្ជាក់ថា ក្នុងករណីដែលពលរដ្ឋមានបញ្ហាសុខភាព ដូចជា ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យទាំងឡាយណាដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ