ដើម្បីទប់ស្កាត់ និងការពារការឆ្លងរលកទី២នៃជំងឺកូវីដ១៩ ប្រទេសថៃបានប្រកាសបិទដែនអាកាស ឈប់ទទួលអ្នកមកពីបរទេស
ប្រទេសថៃ រកមិនឃើញករណីកូវីដ១៩ ថ្មីរយៈពេល៥០ថ្ងៃហើយ ហើយបានសម្រេចបើកច្រកអាកាសវិញដោយសន្សឹមៗ តាំងពីដើមខែកក្កដាមក ជាមួយបណ្តាប្រទេសមួយចំនួនប៉ុណ្ណោះ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញខ្លះ។ប៉ុន្តែចាប់ពីថ្ងៃនេះទៅព្រំដែនអាកាសថៃត្រូវបិទទៅវិញ មួយរយៈទៀតសិន។
ចំពោះមូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលថៃបិទដែនអាកាសឡើងវិញនេះ មកពីកាលពីថ្ងៃទី ១០កក្កដា យោធាអេហ្ស៊ីបមួយក្រុមបានមកដល់ថៃ តាមធម្មតា យោធាទាំងនោះត្រូវឃុំខ្លួនឯងក្នុងសណ្ឋាគារ១៤ថ្ងៃសិន ប៉ុន្តែមានម្នាក់បានចេញទៅដើរហាងនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ។
ហើយជាសំណាងអាក្រក់លទ្ធផលតេស្តបង្ហាញថាយោធាម្នាក់នោះវិជ្ជមាននឹងកូវីដ១៩។ពេលនេះអាជ្ញាធរថៃកំពុងតាមស្វែងរកពលរដ្ឋទាំង១៧០០នាក់ ដែលបានទៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងថ្ងៃតែមួយ ឬជួបដោយមិនដឹងខ្លួន ជាមួយយោធាអេហ្ស៊ីបឈឺនោះ។
សូមបញ្ជាក់ថា គ្រប់អ្នកដំណើរមកដល់ថៃ មិនថាបរទេស ឬជនជាតិថៃផ្ទាល់ទេ សុទ្ធតែមានកាតព្វកិច្ចគោរពចត្តាឡីស័ក១៤ថ្ងៃសិនមុននឹងអាចចូលទឹកដីថៃបាន។ ប៉ុន្តែទាហាននិងអ្នកការទូត ត្រូវបំពេញលក្ខខណ្ឌនេះដោយគ្មានការតាមដាននិងត្រួតពិនិត្យទេ។
ថៃក៏កំពុងតាមស្រាវរកដាននៃការធ្វើបំលាស់ទីរបស់កូនស្រីមន្ត្រីទូតស៊ូដង់ម្នាក់ ដែលមានផ្ទុកកូវីដ១៩ និងដែលចូលមកដល់ប្រទេសថៃកាលពីថ្ងៃទី ១០កក្កដាដែរ៕sp