ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្ដីជូនដំណឹងមកថា រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេសថៃក្នុងគ្រាអាសន្ន ១ខែទៀត និងបានប្រកាសបន្ធូរបន្ថយអាជីវកម្មមួយចំនួនឱ្យបើកដំណើរការឡើងវិញ ដែលតម្រូវឱ្យបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹងដូចខាងក្រោម៖

-ក្លឹបកម្សាន្ត បារ និងខារ៉ាអូខេនាពេលរាត្រី ប៉ុន្តែត្រូវបើកដំណើរការត្រឹមម៉ោង១២យប់។

-បើកដំណើរការឡើងវិញនូវស្ថាប័នសិក្សានៅក្នុងប្រទេសថៃទាំងអស់។

-ផ្សារទំនើប ហាងលក់ទំនិញ និងហាងក្នុងសហគមន៍ អាចបើកដល់ម៉ោង១០យប់។

-អនុញ្ញាតបើកកន្លែងលេងហ្គេម និងហាងផ្តល់សេវាកម្មអ៊ីនធើណេតកាហ្វេ។

-ហាងម៉ាស្សាខ្លួនអាចបើកបាន ។ ព្រមទាំងប្រកាសអនុញ្ញាតឲ្យអ្នកដំណើរមួយចំនួន ចូលក្នុងប្រទេសថៃដោយមានលក្ខខ័ណ្ឌ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ