លោក ផាក ហ៊ីង ខ្យង់ (H.E. Ph.D.Park Heung Kyeong) អគ្គរដ្ឋទូតសាធារណ រដ្ឋកូរ៉េ ក៏បានស្នើសូមឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយគាំទ្រចំពោះក្រុមហ៊ុនច្នៃបំលែងសំរាម ដែលបានធ្វើការសិក្សាជាយូមកហើយនោះធ្វើការវិនិយោគនៅ ពេលដេញថ្លៃបានច្បាប់ អនុញាតវិនិយោគ ហើយសូមឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមសហការផងដែរ។នេះបើតាមការលើកឡើង ក្នុងជំនួបសម្ដែងការគួសម និងពិភាក្សាការងាររវាងលោក ផាក ហ៊ីង ខ្យង់ (H.E. Ph.D.Park Heung Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានកិច្ច សហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានធ្វើឱ្យមានការ អភិវឌ្ឍរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ។
ទន្ទឹមនឹងនេះ លោក ឃួន ស្រេង អភិបាលរាជធានភ្នំពេញ ក៏បានគាំទ្រសហការ និងជំរុញលើក ទឹកចិត្តចំពោះការបណ្តាក់ទុនវិនិយោគធ្វើអាជីវកម្ម សេវាកម្មស្របច្បាប់គ្រប់ប្រភេទព្រមទាំង បានបើកទូលាយសម្រាប់ការវិនិយោគ និងផ្តល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ស្របតាមក្របខ័ណ្ឌរបស់ប្រទេសដើម្បីជំរុញវឌ្ឍនភាពសង្គម៕SP