ដោយសារតម្រូវការកម្លាំងពលករនៅក្នុងរដូវប្រមូលផលនាពេលបច្ចុប្បន្ន សាធារណរដ្ឋកូរ៉េ ប្រកាសរកពលករបន្ថែមក្នុងវិស័យកសិកម្ម។នេះបើតាមសេចក្ដីប្រកាសរបស់ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនៅព្រឹកនេះ។
ក្នុងសេចក្តីប្រកាស បានបញ្ជាក់ថា ក្រសួងយុត្តិធម៌កូរ៉េ បានសម្រចផ្ដល់លទ្ធភាពដល់បងប្អូនដែលមានក្រុមគ្រួសារធានាមករស់នៅកូរ៉េដោយស្របច្បាស់ អាចចុះឈ្មោះស្វែងរកការងារក្នុងវិស័យកសិកម្មជាពលករតាមរដូវកាល ដែលមានរយៈពេលចាប់ពី៩០ថ្ងៃ ទៅ១៥០ថ្ងៃ។ ការជ្រើសរើសបែបនេះ គឺបណ្ដាលមកពីតម្រូវការកម្លាំងពលកម្ម នៅក្នុងរដូវប្រមូលផលនាពេលបច្ចុប្បន្ននេះ។
ចំពោះលក្ខខ័ណ្ឌដែលត្រូវបំពេញរួមមាន អ្នកដែលកាន់ទិដ្ឋាការប្រភេទ F-1 និងត្រូវមានអាយុចាប់ពី១៩ ឆ្នាំ ដល់ ៥៩ឆ្នាំ សម្រាប់ពាក្យស្នើសុំអាចទាញយកបាន នៅក្នុងគេហទំព័រwww.returnfarm.com ដោយចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃទី៣០ មីនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៩ មិថុនា ឆ្នាំ ២០២០៕SP