ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានការផ្ទុះអាវុធ នៅខាងភាគីថៃ។

យោងតាមគេហទំព័រហ្វេសប៊ុករស់ ក្រសួងការពារជាតិ បានបញ្ជាក់ថា «នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ