ភ្នំពេញ៖ យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យនៅថ្ងៃច័ន្ទនេះថា ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ ស្ថិត ក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ។

ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារ នៅលើដីជាក់ស្តែង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៥នេះ ដោយបានបោះបង្គោលបណ្តោះអាសន្ន នៅលើដីជាក់ស្តែងបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦បង្គោល គិតជាភាគរយសម្រេចបានប្រមាណ ៥៦%។

ភាគីទាំងពីរនឹងបន្តការងារបោះបង្គោលបណ្តោះអាសន្ន នេះ ឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ