តាមរយៈវីដេអូព័ត៌មាន របស់បណ្តាញសារព័ត៌មានNP ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ លើព័ត៌មានមួយទាក់ទងករណី ប្រជាពលរដ្ឋ នៅទូទាំងឃុំពោធ៍ចំរើនក្នុងស្រុកបរសេដ្ឋ ផ្ទុះការតវ៉ា ក្រោយចាញ់បោកលុយរាប់លានដុល្លារពីរឿងដាក់លុយសន្សំបានការប្រាក់ខ្ពស់ នោះ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការបកស្រាយដោយផ្ទាល់តែម្តង។

ដោយនៅក្នុងការបកស្រាយ ពីដំណើររឿងនៃការចាញ់បោករបស់ប្រជាពលរដ្ឋដែលរស់ក្នុង ស្រុកបរសេដ្ឋដែលមានខ្លឹមសាស្រុងដូចខាងក្រោម៖«ខ្ញុំ សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ករណីនេះ ខ្ញុំបានឱ្យអាជ្ញាធរស្រុក ឃុំ ភូមិ ពន្យល់ពួកគាត់ថាកុំឱ្យលេង ព្រោះអាចជាករណីឆបោកច្រើនជាង។ 

ខ្ញុំក៏ឱ្យប៉ូលីសតាមដានប្រហែលជា 2ខែ មកហើយដែរ ដើម្បីធ្វើយ៉ាងណាពន្យល់ពួកគាត់កុំឲ្យគាត់លេង។ ដោយបញ្ជាក់ប្រាប់ពួកគាត់ថា រឿងនឹងគេបោកទេ(ធ្លាប់កើតមាននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺម្ដងហើយ) កុំជឿគេ!ប៉ុន្តែពួកគាត់បែរជាមិនស្តាប់ និងសហការណ៍ជាមួយយើងខ្ញុំ ជាអាជ្ញាធរទេ!ផ្ទុយទៅវិញ គាត់ហាក់មានអារម្មណ៍ថាប្រហែលជាពួកយើងខ្ញុំ ឃើញគាត់មានបាន លួចច្រណែនទៅវិញផងក៏មិនដឹង។ ពេលនេះទើបពួកគាត់មករកយើងខ្ញុំ។ 

រីឯបងប្អូនដែលដឹងរឿងមិនពិតមកដៀលថាភូមិឃុំ មិនមើលទៅវិញ។ នៅពេលមិនទាន់មានរឿងគាត់មិនព្រមសហការជាមួយអាជ្ញាធរឬក៏មន្ត្រីប៉ូលិសរបស់យើងខ្ញុំទេ ទោះបីជាយើងខិតខំព្យាយាមជជីកសួរក៏ពួកគាត់មិនព្រមប្រាប់យើងដែរ។ ដូច្នេះយើងគ្មានភស្តុតាងច្បាស់លាស់ថារឿងនឹងកើតឡើងដោយរបៀបណាទេ។ ពីព្រោះពួកគាត់លាក់ហ្នឹងអាជ្ញាធរលាក់និងប៉ូលិសរហូត។ យើងខ្ញុំទទួលព័ត៌មានតែស្រពិចស្រពិលមិនមានប្រភពច្បាស់លាស់ទើបប្រើពេលយ៉ាងយូរ 2ខែ នៅតែមិនបានលទ្ធផល ពីព្រោះបងប្អូនប្រជាពលរដ្ឋគាត់មិនព្រមសហការជាមួយយើង(ពួកគាត់លាក់ព័ត៌មានរហូត ទើបបែកធ្លាយនៅថ្ងៃ០៣-១២-២០២០នេះទេ)។ សូមអរគុណ!»

សូមបញ្ជាក់ថា នៅថ្ងៃទី៣ខែតុលាឆ្នាំ២០២០មានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារដែលរងការចាញ់បោកពីរឿងដាក់ប្រាក់សន្សំហើយបានការប្រាក់ខ្ពស់នោះ បាននាំគ្នាមកតវ៉ានៅក្នុងសាលាឃុំពោធ៍ចំរើនដើម្បីអោយអជ្ញាធរ  ពិសេសគឺអោយភាគីដែលយកប្រាក់របស់ពលរដ្ឋសន្សំនោះចេញមុខដោះស្រាយ។ដែយទឹកប្រាក់ ដែលយកទៅដាក់សន្សំនោះក្នុងមួយគ្រួសារមិនក្រោម១ម៉ឺនដុល្លារនោះឡើយហើយនេះគឺមានរាប់ពាន់គ្រួសារដែលបានយកប្រាក់ទៅដាក់បើសរុបចូលគ្នាវិញមិនក្រោម១០០លានដុល្លារឯណោះ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ