ខណៈដែលមហាជនរិះគន់ចាស់ដៃទៅលើបុរសជាគ្មានទំនួលត្រូវក្នុងនាមជាប្តី ស្រាប់តែនារីម្នាក់បានបញ្ចេញមតិថា .....
នារីម្នាក់ដែលជាម្ចាស់គណនី ហ្វេសបុក ឈ្មោះ Ah Roth Kh បានសរសេរបញ្ចញមតិផ្ទាល់ខ្លួនថា”កាលពីពេល ថ្មីនេះ មានការផ្សព្វផ្សាយយ៉ាងកក្រើក ពាក់ព័ន្ធនឹងរឿងរ៉ាវគ្រួសារមួយ ដែលបងថ្លៃស្រ្តីម្នាក់ បង្ហោះសារ ពន្លះប្អូនថ្លៃថាពុំមានទំនួលខុសត្រូវលើកូនខ្លួនឯង ដោយបងថ្លៃរូបនោះបាននិយាយ ថាប្អូន ថ្លៃរបស់ គាត់មិនចេះមើលថែប្រពន្ធកូន បង្កើតកូនចោលដោយអះអាងថាខ្លួនមិនចង់បានកូន ហើយ កូននោះ ស្ត្រីដែលជាប្រពន្ធចង់បានតែម្នាក់ឯង!។
នារីរូបនេះបន្តថា បន្ទាប់ពីមានការផ្សព្វផ្សាយបែបនេះរួចមក ក៏ឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ចាប់ផ្តើម ចែករំលែក និងបញ្ចេញមតិតែៗស្ករៗឡើងមក ទាំងដែលគាត់មើលត្រឹមចំណងជើង សំណេររបស់ ភាគីម្ខាងដោយពុំដឹងរឿងច្បាស់ក៏ចាប់ផ្តើមវាយតម្លៃឱ្យខាងប្រុសជាប្តីជាអ្នកមានកំហុសទាំងស្រុងតែម្តង។
«យើងដឹងស្រាប់ហើយ ចានក្រុងរាវ តែងតែទង្គិច ទះដៃម្ខាងមិនលឺនោះទេ គ្រប់បញ្ហានៅក្នុងគ្រួសារមួយ មិនអាចស្តាប់តែម្ខាងនោះទេ ចំពោះករណីនេះតើបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ច្បាស់ទេ ថាបុរសម្នាក់នោះ ពិតជាមិនទទួលស្គាល់កូន មិនស្រឡាញ់កូន ថាតើក្នុងគ្រួសារមានបញ្ហាអ្វីខ្លះ មុននឹងធ្វើឱ្យមានបញ្ហានេះឡើង បណ្តាលឱ្យរស់នៅមិនចុះសម្រុងនឹងគ្នា។ដូច្នេះបងប្អូនដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់គួរតែ គិតឱ្យបានវែងឆ្ងាយមុននឹងធ្វើការបញ្ចេញមតិវាយប្រហារទៅដល់ នរណារម្នាក់ ដូចជាក្នុងរឿងក្នុងគ្រួសារនេះជាដើម។
ដោយម្ចាស់ហ្វេសបុករូបនេះបន្ថែមទៀតថា«ការបញ្ចេញមតិរបស់យើងអាចមានឥទ្ធិពលមិនល្អចំពោះសុភមង្គលគ្រួសាររបស់គេ ប៉ះពាល់កិត្តិយសគ្រួសារគេ ព្រោះថាយើងមិនបានទៅនៅក្នុងគ្រួសារគេ ដូចដែលគេអ្នកជួបផ្ទាល់នោះទេ» ។
«យើងគ្រាន់តែស្តាប់ការបញ្ចេញមតិពីភាគីម្ខាងដោយអារម្មណ៍ខឹងមួយឆាវ យើងនាំគ្នា Share ជេរប្រមាថមើលងាយភាគីម្ខាងទៀត ដោយពុំបានបែបចែក និងគិតឱ្យគ្រប់ជ្រុងជ្រោយ។ ថាមិនត្រូវពេលនេះគ្រួសារគេត្រូវរ៉ូវគ្នាវិញក៏ថាបាន ។ ចុះយើងអ្នកចាំជេរ ចាំស្តី ចាំបន្ទោស បានអ្វីមកវិញ? យើងគួរទាញអារម្មណ៍មកគិតថា ចុះបើរឿងនេះ កើតមកលើយើងវិញ តើយើងមានអារម្មណ៍បែបណា?
ចំពោះរឿងនេះឃើញមានអ្នកចូលទៅ Comments មួយចំនួនធំ គឺជេរយកៗយកតែម្តង »។
ម្ចាស់ហ្វេសបុក Ah Roth Kh ក៏បានបញ្ចេញយោបល់បន្ថែម ផងដែរថាក៏មានអ្នកខ្លះគាត់បានបញ្ចេញមតិដែលពិតជាគួរឱ្យគោរព និងផ្តល់តម្លៃ ដោយគាត់បានសរសេរថា «គួរដោះស្រាយគ្នាដោយសន្តិវិធី, អាណិតកូន, អ្នកណាក៏មានកំហុសដែរ, គ្មានអ្នកណាល្អឥតខ្ចះទេ »។
សរុបមកវិញ ការបញ្ចេញមតិ គឺគ្មានអ្នកណាចង់ហាមឃាត់ទេ ក៏ប៉ុន្តែការបញ្ចេញមតិរបសយើងខ្លះអាចនឹងឱ្យគេដឹងពី ចរឹកពិតរបស់យើង ជារបៀបតែៗស្ករៗ ចរឹកចាំតែជេ ចាំតែថា ៕(មតិមិនតែស្ករ)