បន្ទាប់ពីប្រជាពលរដ្ឋខ្មែរប្រតិបកម្មយ៉ាងខ្លាំង ចំពោះបុរសជនជាតិវៀតណាម Check-in នៅខេត្ត មណ្ឌលគិរី ធ្វើសកម្មភាពជីកត្បូងនោះ ឥឡូវផ្លាស់ប្ដូរកន្លែង Check-in ដាក់នៅវៀតណាមវិញ
មណ្ឌលគិរី ៖ ក្រោយពីប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរ យ៉ាងភ្លូកទឹកភ្លឹកដី ចំពោះបុរសជនជាតិវៀតណាម ដែលបានបង្ហោះរូបភាពបង្ហាញពីសកម្មភាពកំពុងជីកត្បូង ហើយបាន Check-in នៅខេត្តមណ្ឌលគិរី កាលពីម្សិលមិញនេះ ឥឡូវបុរសនោះក៏បានធ្វើការផ្លាស់ប្ដូរកន្លែង Check-in នៅប្រទេសវៀតណាមវិញ ព្រមទាំងសារបង្ហោះមួយចំនួនផងដែរ។
បន្ទាប់ពីបង្ហោះវិដេអូ បុរសជនជាតិវៀតណាមនោះហើយ ឃើញថា មានប្រជាជនខ្មែរជាច្រើន បានចូលខំមិន និងស៊ែរ ព្រមទាំង ប្រតិកម្មមិនពេញចិត្តចំពោះការវីដេអូ នឹងរូបភាពមួយចំនួន ផងដែរ។
ជាក់ស្ដែងគណនីហ្វេសប៊ុកបុរសជនជាតិវៀតណាមនោះ ឈ្មោះ Gỗ Đá Đăng Tâm បានធ្វើការផ្លាស់ប្ដូរទីកន្លែង Check-in ដោយដាក់នៅទីហូជីមិញ ប្រទេសវៀតណាម ព្រមទាំងបានសរសេរៀបរាប់ថា« ជីវិតមិនដូចជាសុបិន្ត មិនសាមញ្ញទេ, ឃ្លីបនិងរូបថតដែលប្រមូលបាននៅលើអ៊ីនធឺណិតនៅលើផ្ទាំងថ្មរហូតដល់អាហ្វ្រិកខាងត្បូង ឥណ្ឌា និងម៉ាឡេស៊ី មិននៅក្នុងប្រទេសកម្ពុជាទេ។ ទំនិញនាំចូលពីអាហ្វ្រិកខាងត្បូង ឥណ្ឌា ម៉ាឡេស៊ីទៅវៀតណាម មិនមែនកម្ពុជាទេ»។
សូមបញ្ជាក់ថា ជុំវិញវិញបញ្ហានេះផងដែរ មិនទាន់ឃើញមានអាជ្ញាធរខ្មែរបកស្រាយ និងពន្យល់ឲ្យប្រជាពលរដ្ឋបានដឹងនៅឡើយទេ៕EB