ស្ថានទូតកម្ពុជានៅជប៉ុន ចេញសេចក្ដីជូនដំណឹងពីការបន្តផ្អាកជើងហោះហើរពីណារីតា-ភ្នំពេញ-ណារីតា ដោយសារជំងឺកូវីដ-១៩
4 ឆ្នាំ មុន
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹងពីការផ្អាកជើងហោះហើរណារីតា–ភ្នំពេញ–ណារីតា ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២០ ។
សេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា នៅជប៉ុន បានបញ្ជាក់ថាក្រុមហ៊ុនអាកាសចរណ៍ ANA នឹងប្រកាសអំពីការហោះហើរឡើងវិញនៅពេលសមស្របណាមួយ៕SP