អាជ្ញាធរមូលដ្ឋានថា ផ្លូវសម្តេចសង្ឈ(ថ្មដា)វាលរេញ-ស្ទឹងហាវ រថយន្តធន់ធំអាចនឹងត្រូវបានផ្អាកមិនអោយធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តាអាសន្ន
4 ឆ្នាំ មុន
ស្រុកព្រៃនប់-តាមអាជ្ញាធរមូលដ្ឋានប្រាប់នៅរសៀលថ្ងៃទី២សីហា២០២០នេះថា ផ្លូវសម្តេចសង្ឈ(ថ្មដា)វាលរេញ-ស្ទឹងហាវ រថយន្តធន់ធំអាចនឹងត្រូវបានផ្អាកមិនអោយធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តាអាសន្ន ដោយហេតុថា ផ្លូវត្រង់ចំណុចជាប់ស្ពានទី៥និងជាប់ស្ពានទី៨ស្ថិតក្នុងឃុំជើងគោ ផ្លូវក្រាលកៅស៊ូត្រូវបានបាក់ស្រុតដោយទឹកហូរច្រោះ តែសម្រាប់រថយន្តធន់តូចអោយដំណើរការខ្លះៗដោយពិនិត្យជាក់ស្តែង ។អាជ្ញាធរបានបន្តែមថា ជំនាញសាធារណការកំពង់ពិនត្យនិងចាប់ផ្តើមជុសជុល ហើយបើស្ថានភាពទឹកភ្លៀងនៅខ្លាំង នោះមិនទាន់កំណត់បានឡើយ ព្រោះខ្លាចបាក់ស្រុតបន្ត៕