សិល្បៈក្នុងការនិយាយជាសាធារណៈឆ្ពោះទៅរកភាពជាអ្នកដឹកនាំ
ការនិយាយជាសាធារណៈគឺជាមធ្យោបាយដ៏ល្អមួយក្នុងការកសាង ការអភិវឌ្ឍផ្ទាល់ខ្លួនលើកម្រិតជាច្រើន ពីព្រោះការកែលំអជំនាញទំនាក់ទំនងមានប្រយោជន៍ស្ទើរតែគ្រប់វិស័យនៃជីវិត។ មិនថាគោលដៅរបស់អ្នកគឺចូលរួមក្នុងការជជែកដេញដោលផ្នែកនយោបាយ ធ្វើឱ្យអាជីពជាអ្នកនិយាយលើកទឹកចិត្តកាន់តែល្អ ឬទទួលបានទំនុកចិត្តនៅចំពោះមុខទស្សនិកជន នោះការនិយាយជាសាធារណៈអាចជួយអ្នកឱ្យសម្រេចគោលដៅរបស់អ្នក។
មនុស្សមួយចំនួនមិនដែលសូវខ្វល់ទេ ចំពោះការនិយាយ គឺគ្រាន់តែគិតថាការនិយាយជារឿងមួយធម្មតា ប៉ុន្តែការនិយាយគឺជារឿងសំខាន់ដែលអ្នកគួរតែដឹងពីរបៀបក្នុងការនិយាយ។ អ្នកណាក៏ចេះនិយាយដែរ តែសំដីមនុស្សដែលមានសិល្បៈ និងមនុស្សគ្មានសិល្បៈក្នុងការនិយាយគឺខុសគ្នាដាច់ស្រឡះ ព្រោះការនិយាយឲ្យមានភាពត្រឹមត្រូវ ច្បាស់លាស់និងមានប្រយោជន៍ ពិតជាមិនមានភាពងាយស្រួលទេ ទាមទារឲ្យនិយាយពាក្យពិត មានប្រយោជន៍ និងត្រូវតាមកាលៈទេសៈ ទើបគេចង់ស្តាប់យើង។
គន្លឹះនៃសុន្ទរកថាសាធារណៈដែលជោគជ័យទាំងអស់ គឺការស្គាល់ទស្សនិកជនរបស់ អ្នកមានន័យថាការដឹងនៅកម្រិតចំណេះដឹង អ្វីដែលពួកគេចង់បាន និងអ្វីដែលពួកគេត្រូវដឹង ព័ត៌មានលម្អិតទាំងនេះនឹងអនុញ្ញាតឱ្យអ្នកធ្វើសុន្ទរកថាប្រកបដោយភាពជោគជ័យ។មួយវិញទៀត អ្នកអាចក្រោកឈ រនិ យា យទៅកាន់សារធារណៈជនបានល្អ និងធ្វើឱ្យការសន្ទនាទៅដោយរលូន អ្នកត្រូវតែមានគោល បំណង ច្បាស់លាស់ ការបង្កើតគោលបំណងគឺជាផ្នែកដ៏ចាំបាច់បំផុតនៃការរៀបចំថ្លែងសន្ទរកថា។
បន្ទាប់ពីអ្នកដឹងពីអ្នកស្តាប់ និងមានគោលបំណងច្បាស់លាស់រួចហើយនោះ អ្នកក៏ត្រូវបង្កើតឱ្យបាននូវទំនុកចិត្ត។ នៅពេលដែលយើងខ្វះទំនុកចិត្តក្នុងការនិយាយជាសាធារណៈ រឿងដែលកើតមុនគេគឺភ័យ ញ័រ និយាយលែងចេញតែម្ដង។ បើចង់ជោគជ័យលើការនិយាយ ត្រូវត្រៀមលក្ខណៈជាមុន ហើយតាំងចិត្តជាមុនកុំឲ្យភ័យ នោះទំនុកចិត្តនឹងកើតមានឡើង។
ប្រសិនបើអ្នកជួបបញ្ហាមិនត្រូវបោះបង់ការព្យាយាមនោះទេ អ្នកត្រូវចាប់ផ្តើមផ្តល់ឱកាសអោយខ្លូនឯងធ្វើវាឱ្យច្រើនដង ដោយត្រូវគិតថាភាគច្រើនបុគ្គលជោគជ័យ គឺកើតឡើងពីភាពបរាជ័យទាំងអស់ ព្រោះភាពបរាជ័យជារឿងមួយដែលល្អ ដែលអាចបង្រៀនយើងឲ្យឆ្ពោះទៅរកភាពជោគជ័យបាន។ ដូច្នេះហើយចូលកុំខ្លាចនឹងភាពបរាជ័យ មនុស្សដែលខ្លាចបរាជ័យនឹងក្លាយជាមនុស្សបរាជ័យជារៀងរហូត។ អ្វីដែលសំខាន់មួយទៀតនោះគឺ ការញញឹម។
ក្នុងពេលថ្លែងសុន្ទរកថា ឬក៏និយាយទៅកាន់ក្រុមមនុស្ស ជាពិសេសជាមួយបុគ្គលសំខាន់ៗណាមួយ នៅក្នុងបន្ទប់ យើងគួរតែញញឹម វានឹងអាចជួយអ្នកឱ្យមានអារម្មណ៍ធូរស្បើយ ទុកចិត្ត បាត់ភាព ភ័យខ្លាច និងកាន់តែបង្កើតភាពជឿជាក់៕SP