ជនបរទេសម្នាក់បានផ្ញើបំណែកថ្មប្រាសាទមួយដុំពីចក្រភពអង់គ្លេស ដើម្បីប្រគល់មកឱ្យកម្ពុជា ដែលជាម្ចាស់ដើមវិញ ក្រោយរូបគេបានយកចេញពីប្រាសាទបាយ័ន កាលពីឆ្នាំ២០០៦ កន្លងទៅ, នេះបើតាមការដឹងរបស់មន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាសមាជិកក្រុមប្រឹក្សាភិបា លអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំបូងឡើយ ជនបរទេសរូបនេះបានផ្ញើបំណែកថ្មប្រាសាទមួយដុំ ជាមួយ នឹងលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន តាមរយៈក្រុមហ៊ុន DHL ពីចក្រភពអង់គ្លេស។

តាមការវាយតម្លៃបឋមរបស់អ្នកជំនាញរបស់នាយកដ្ឋានសារៈមន្ទីរ បំណែកថ្មនេះអាចជាចំណែកថ្មនៃសសរពេជ្រនៃប្រាសាទបាយ័ន។ ក្រុមការងារជំនាញនឹងបន្តការវិភាគ និងចុះបញ្ជីនៅនាយកដ្ឋានសារៈមន្ទីរ ឬបញ្ជូនបន្តទៅអាជ្ញាធរជាតិអប្សរាដើម្បីចាត់ចែងបន្ត។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យមានការប្រគល់វត្ថុបុរាណដែលបានយកចេញពីកម្ពុជា នាពេលកន្លងមក ហើយក្រសួងទេសចរណ៍នឹងសម្របសម្រួលដំណើការ និងនីតិវិធីជាមួយក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ