ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកតាមប្រព័ន្ធឌីជីថល។

បើតាម ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ក្លៀវក្លា ស្វាហាប់ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តធ្វើកំណែទម្រង់លើគ្រប់វិស័យ និងបានចាត់ទុកកំណែទម្រង់ អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យ បាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ 

ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើ ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលជាឈ្នាន់សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាបាននូវ អភិបាលកិច្ចល្អ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ