លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុលប្រាសាទកណ្ដាល នៃប្រាសាទស្រះស្រង់ បានឲ្យដឹងថា នៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានធ្វើពិធីបញ្ចុះអណ្ដើក ថ្មថ្មីមួយគូនៅគ្រឹះប្រាសាទស្រះស្រង់កណ្ដាល ឲ្យស្របតាមអណ្ដើកចាស់និងតាមប្រពៃណីបុរាណ ហើយសត្វអណ្ដើកមួយគូនេះបានចម្លងថ្មីពីសត្វអណ្ដើកចាស់ដែលអ្នកជំនាញបុរាណវិទ្យា ប្រទះ ឃើញកប់ក្រោមគ្រឹះប្រាសាទរាប់រយឆ្នាំកន្លងមក ក្នុងខណៈពេលដែលកំពុងការធ្វើកំណាយ ដើម្បី ជុសជុលប្រាសាទកណ្ដាលនោះឡើងវិញ ឲ្យដូចទម្រង់ដើម  ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២០នេះ ។

លោក ម៉ៅ សុខនី បានឲ្យដឹងទៀតថា ចំពោះសត្វអណ្ដើកថ្មចាស់ ត្រូវបានយកទៅរក្សាទុកនៅសារ មន្ទីរព្រះនរោត្ដមព្រះសីហនុអង្គរ ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានឃើញ និងស្គាល់ពីវត្ថុ មាន តម្លៃមហាសាលមួយនេះ ព្រោះនៅពេលយកវត្ថុបុរាណទៅកប់ក្រោមដី វាធ្វើឲ្យមនុស្សជំនាន់ ក្រោយ មិនបានស្គាល់ហើយចំពោះរបបគំហើញផ្សេងៗទៀត ដែលអ្នកជំនាញប្រទះឃើញជាមួយសត្វ អណ្ដើ កថ្មភួកនោះ អាជ្ញាធរនឹងពិធីដាក់បន្ថែមទៀតជាលើកចុងក្រោយ។

កាលពីចុងខែមេសាឆ្នាំ២០២០នេះ អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញ សត្វ អណ្ដើកធ្វើអំពីថ្មភួកមួយគូ និងវត្ថុបុរាណជាច្រើនបានកប់នៅគ្រឹះប្រាសាទកណ្ដាលស្រះស្រង់នេះ កំពុង ធ្វើកំណាយដើម្បីជួសជុលប្រាសាទនេះឡើងវិញ ក្នុងនោះមានគ្រាប់ខ្វាតពណ៌សជាច្រើនរយគ្រាប់ , ចម្លាក់អណ្ដើកថ្មភក់ចំនួន០២ក្បាល , រូបចម្លាក់ក្បាលនាគ រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូប ពេញលេញ និងមួយទៀតមានត្រឹមមួយបំណែកមួយ ព្រមទាំងឃើញសំណង់ឈើកប់ នៅគ្រឹះប្រាសាទ កណ្ដាលផងដែរ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ