លោកម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានសម្រេចយកអណ្តើកថ្មភក់ចំនួន០២ រួមជាមួយនឹងវត្ថុផ្សេងៗទៀត ដែលប្រទះឃើញនៅក្នុងកំណាយជួសជុលប្រាសាទកណ្តាលស្រះស្រង់ ដឹកជញ្ជូនទៅរក្សាទុក នៅសារមន្ទីរនរោត្តម ព្រះសីហនុអង្គរ ព្រោះបើទុកនៅទីតាំងកំណាយនេះ គឺប្រឈមបញ្ហាច្រើនជាពិសេសគឺខ្លាចបាត់បង់វត្ថុបុរាណដ៏ស័ក្តិសិទ្ធិនេះ។ លោកនបញ្ជាក់ថា ដូច្នេះ ត្រូវតែយកអណ្តើកថ្មភក់ចំនួន០២រួមជាមួយនឹងវត្ថុផ្សេងៗទៀត ដែលកំណាយឃើញ ទៅរក្សាទុកនៅសារមន្ទីរ នរោត្តម ព្រះសីហនុអង្គរ។ ជាមួយគ្នានេះ នៅក្នុងសារមន្ទីរ នឹងមានរៀបចំកន្លែងសម្រាប់បង្ហាញមហាជន និងអាចឱ្យប្រជាពលរដ្ឋដែលមានជំជឿលើអណ្តើកពិសិដ្ឋនេះទៅគោរពបូជា នៅទីនោះបានផងដែរ។

លោក គឹម សុធិន បានលើកឡើងថា ដោយសារតែអណ្តើកថ្មភក់ចំនួន០២នេះ ជាអណ្តើរដែលគេគោរពនៅក្នុងប្រាសាទកណ្តាលស្រះស្រង់ ដូច្នេះអាជ្ញាធរនឹងឱ្យជាងធ្វើអណ្តើកថ្មីដោយចម្លងពីអណ្តើកចាស់ ហើយយកមកបញ្ចុះសីមានៅកន្លែងដើមជំនួសវិញ ដើម្បីឱ្យទីតាំងនេះ នៅតែស័ក្តិសិទ្ធិ ដដែល។ ក្រៅពីនោះគឺមិនមានការប៉ះពាល់អ្វីទេគឺរក្សានៅសំដៅទាំងអស់។

សូមបញ្ជាក់ថា ការធ្វើកំណាយជួសជុលប្រាសាទកណ្តាលស្រះសង់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ អ្នកជំនាញបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវរួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ខ្វាត (គ្រីស្តាល់) ត្រីសូល៍ ចម្លាក់នាគក្បាល៧ និងសត្វអណ្តើកថ្មភក់ចំនួន០២៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ