ភ្នំពេញ ៖ អ្នកនាំពាក្យ នៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានបញ្ជាក់ថា លោក ង៉ែត ពុទ្ធារដ្ឋ ត្រូវបានបណ្តេញចេ ញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ ហើយបច្ចុប្បន្ន ង៉ែត ពុទ្ធារដ្ឋ មិនមែនជាមន្រ្តីនគរបាលបម្រើការងារ នៅអគ្គនាយដ្ឋានភស្តុភា ទៀតឡើយ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយសារតែមានសាធារណជន នៅតែបន្តផុសលើបណ្តាញទំនាក់ទំនងសង្គមហ្វេ សប៊ុក អំពីខ្លឹមសារពាក់ព័ន្ធនឹងមន្ត្រីនគរបាលជាតិ ហើយកន្លងមកថ្មីៗនេះ ឃើញមានគណនីហ្វេសប៊ុកមួយ បានបង្ហោះចូលក្នុងទំព័ររបស់អគ្គស្នងការដ្ឋាននគរបានជាតិ ដោយបានរៀបរាប់ថា «កាលពីឆ្នាំ២០១៨ បងប្រុសខ្លួន ត្រូវជនឆបោកម្នាក់ឈ្មោះ ង៉ែត ពុទ្ធារដ្ឋ ជាមន្ត្រីនគរបាលបម្រើការងារ នៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានបោកប្រាស់ដោយត្រូវចំណាយលុយ ក្នុងការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ហើយគិតមកដល់បច្ចុប្បន្នការងារ ក៏មិនបាន រីឯលុយក៏មិនបានមកវិញ ហើយឈ្មោះ ង៉ែត ពុទ្ធារដ្ឋ បានគេចវេសមិនព្រមចូលខ្លួនមកដោះស្រាយ»។

ឆ្លើយតបតាមខ្លឹមសារខាងលើ អ្នកនាំពាក្យ នៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា ៖ ឈ្មោះ ង៉ែត ពុទ្ធារដ្ឋ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តាមប្រកាសក្រសួងមហា ផ្ទៃ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំ២០២០ ដោយសារមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ ហើយបច្ចុប្បន្នឈ្មោះ ង៉ែត ពុទ្ធារដ្ឋ មិនមែនជាមន្រ្តីនគរបាលបម្រើការងារនៅអគ្គនាយដ្ឋានភស្តុភានិងហិរញ្ញវត្ថុទៀតទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ