អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ ក្រើនរំលឹកប្រជាពលរដ្ឋប្រុងប្រយ័ត្ន អាជីវកម្មអនឡាញក្លែងក្លាយ
ភ្នំពេញ ៖ មន្ត្រីជំនាញ នៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកប្រជាពលរដ្ឋ និងសាធារណជន សូមប្រុងប្រយ័ត្នចំពោះក្រុមជនខិលខូចដែលក្លែងបន្លំអត្តសញ្ញាណបុគ្គលជាម្ចាស់អាជីវកម្មតាមអនឡាញនៅលើបណ្តាញសង្គម ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ តាមដំណាក់កាលដូចមានភ្ជាប់ក្នុងរូបភាព។
ជាថ្មីម្តងទៀត មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ សូមឱ្យប្រជាពលរដ្ឋ និងសាធារណជន ត្រូវពិនិត្យ និងចូលរួមអនុវត្តឱ្យបានច្បាស់លាស់លើចំនុចមួយចំនួន ដូចខាងក្រោម៖
១. សូមត្រួតពិនិត្យគេហទំព័រផ្សព្វផ្សាយលក់ទំនិញឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តធ្វើការបញ្ជារទិញ
២. សូមកុំទូទាត់ប្រាក់ជាមុន ប្រសិនបើលោកអ្នកមិនទាន់ទទួលបានទំនិញ
៣. សូមអញ្ជើញមកដាក់ពាក្យបណ្តឹង ឬរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ប្រសិនបើលោកអ្នកចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា
៤. សូមចូលរួមទប់ស្កាត់បទល្មើសបច្ចេកវិទ្យា តាមរយៈធ្វើសេចក្តីរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ប្រសិនបើលោកអ្នកជួបប្រទះ និងសង្កេតឃើញជនសង្ស័យនៅតាមបណ្តាញសង្គមនានា៕