ស្ដ្រីម្នាក់ត្រូវប្រឈមមុខនឹងការផាកពិន័យរាប់សែនដុល្លារ ក្រោយគាត់ចេញទៅជិះស្គីលើទឹក ខណៈមានផ្ទុកកូវីដ-១៩
ស្ត្រីម្នាក់មិនបញ្ចេញឈ្មោះ ជាអ្នកជំងឺកូវីដ-១៩ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន នៅពេលដែលនាងលួចចេញទៅជិះក្ដារស្គីលើទឹក ដែលមានទីតាំងស្ថិតនៅសមុទ្រ ប្រទេសអេស៉្បាញ។
ចំពោះស្ត្រីខាងលើធ្លាប់មានការងារជាអ្នកឃ្លាំមើលសុវត្ថិភាពអ្នកទេសចរនៅមាត់សមុទ្រនារដូវក្ដៅ ហើយអ្នកធ្វើការជាមួយនាង គឺជាអ្នកដែលទូរសព្ទទៅប្ដឹងប៉ូលិស បន្ទាប់ពីឃើញនាងកំពុងលេងទឹកសមុទ្រ។លុះពេលប៉ូលិសចុះទៅដល់ទីតាំងផ្ទាល់ នាងមិនបានស្ដាប់តាមបង្គាប់ និងអើពើពីសម្ដីរបស់ប៉ូលិសឡើយ ដែលបានបញ្ជាឲ្យនាងងើបចេញពីទឹកសមុទ្រ។ ហើយចុងក្រោយប៉ូលិសក៏បានសម្រេចចិត្តចាប់ដាក់ខ្នោះនាងតែម្ដង។
យ៉ាងណាមិញ នាងត្រូវបានគេរំពឹងថានឹងប្រឈមមុខការផាកពិន័យយ៉ាងខ្លាំងចំពោះការរំលោភបំពានច្បាប់ ដែលអាចបង់ប្រាក់ចាប់ពីចំនួនប្រមាណ៧,១០០ដុល្លារអាមេរិកឡើងទៅ។ ហើយប្រសិនបើគេរកឃើញថា នាងបានចម្លងជំងឺកូវីដ-១៩ទៅកាន់នរណាម្នាក់តាមរយៈទង្វើខាងលើរបស់នាង នោះនាងនឹងត្រូវពិន័យជាទឹកប្រាក់ប្រមាណច្រើនជាង១២៣,០០០ដុល្លារអាមេរិកឯណោះ៕SP