អាមេរិក៖ មន្ត្រីបាននិយាយថា មនុស្សរាប់ពាន់នាក់ត្រូវបានប្រាប់ឱ្យភៀស​ខ្លួនចេញ​ពី​ភ្លើ​ង​​​​ឆេះព្រៃដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក ខណៈមនុស្សមួយចំនួនបែរជាជ្រើស​រើស​ស្នាក់​នៅ និងការពារផ្ទះដែលបន្សល់ទុកពីជំនាន់មុនរបស់ពួកគេទៅវិញ នៅឯលើភ្នំនៃ​ភាគ​​ខាង​​ជើងនៃរដ្ឋ New Mexico បើទោះបីជាអ្នកខ្លះអស់ចំណីអាហារ និងទឹកសំរាប់​បរិភោគ​ក៏ដោយ។

 

ប៉ូលីសម្នាក់ដែលមានឈ្មោះ Americk Padilla បាននិយាយថា នៅក្នុងតំបន់ Mora ដែល​មាន​ប្រជាជន​ចំនួន ៤.៥០០ នាក់ ប្រហែល ៦០% នៃអ្នកស្រុកនៅក្នុ​ងតំបន់​ដែល​ត្រូវជម្លៀសចេញ បានបន្តរស់នៅក្នុងកសិដ្ឋានដែលមានអាយុ​កាលរាប់សតវត្សន៍​និង​សហគមន៍ចិញ្ចឹមសត្វរបស់ពួកគេ បើទោះបីថាមពលអគ្គិសនីត្រូវបាន​កាត់ផ្តាច់​ទៅ​ហើយ។

 ភ្នំដែលមានព្រៃឈើនៅជុំវិញ ៤០ ម៉ាយល៍ ភាគឦសាននៃទីក្រុង Santa Fe ត្រូវបានគេ​ស្គាល់ថា ជាក្រុមអ្នកដែលរស់នៅដ៏ស្វិតស្វាញ និងពឹងលើខ្លួនឯងជាធំ ដែលពួកគេភា​គច្រើនអាចតាមដានអំពីពូជពង្សរបស់អ្នកតាំងលំនៅអេស្ប៉ាញ តាំងពីសតវត្សទី ១៨ និងកុលសម្ព័ន្ធអាមេរិកដើម ជាដើម។

 

គួររំលឹកថា ខ្យល់បក់បោកខ្លាំងសម្រាប់ចុងសប្តាហ៍ អាចជំរុញភ្លើងចូលទៅក្នុងភូមិ និង​សូម្បី​តែតំបន់ Taos ដែលនៅជិតខាង បន្ទាប់ពីភ្លើងបានបំផ្លាញផ្ទះយ៉ាងហោចណាស់ ១៦៦ ខ្នង ដោយដុតបំផ្លាញផ្ទៃដី ១៦៥.២៧៦ ម៉ែត្រការេ (៦៧.០០០ ហិកតា) នៅក្នុ​ងស្រុក Mora និង San MiguelNR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ