រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញសំណេះសំណាលជាមួយកងរាជអាវុធហត្ថលេខ១៨៦ ត្រៀមទៅបំពេញបេសកកម្ម នៅស៊ូដង់ខាងត្បូង
លោក ទៀ បាញ់ មន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ កងអនុសេនាធំកងរាជអាវុធហត្ថលេខ១៨៦ ដែលត្រៀមចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
ពិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ដែលបានធ្វើឡើងនៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវចំនួន៥ កងកម្លាំងធំៗ និងមានកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ៦៧៨នាក់ ក្នុងនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សា សន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសម៉ាលី, ប្រទេសស៊ូដង់ខាងត្បូង, ប្រទេសអាហ្វ្រិកកណ្ដាល និងប្រទេសលីបង់ជាដើម ខណៈស្ថានភាពវិបត្តិជំងឺកូវិដ-១៩ នៅតាមបណ្តាប្រទេសទាំង៤ នោះកំពុងតែរីករាលដាលផងដែរ៕ SP