ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើចត្តាឡីស័កលើកទី៣បានចំនួន១២ថ្ងៃលើកម្លាំងទ័ពមួកខៀវចំនួន៧១រូបមកដល់ពេលនេះ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពបានអះអាងថា កងទ័ពមួកខៀវទាំង ៧១រូបនោះ គឺមានសុខភាពល្អធម្មតា តែទោះយ៉ាងណាគ្រប់កងកំលាំងទាំងអស់គឺត្រូវរងចាំលទ្ធផលការយកសំណាកលើកចុងក្រោយសិនដើម្បីធានាថា កងកំលាំងទាំងនោះមានឬគ្មានករណីវិជ្ជមានកូវីដ-១៩។ 

លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សា សន្តិភាពបានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា កងកំលាំងទ័ពមួកខៀវ កម្ពុជា៧១ រូប ដែលបាននឹងកំពុងសម្រាកធ្វើចត្តាឡីស័កលើកទី ៣ នៅ វិទ្យាល័យហ៊ុន សែន បុរី ១០០ ខ្នង កាលពីអំឡុងថ្ងៃទី ៩ ខែសីហា នេះបើ ពិនិត្យស្ថានភាពជារួមនៅពេលនេះ គឺគេមានសុខភាពល្អធម្មតាហើយ នៅសល់ពេលវេលាតែ១ទៅ ២ ទៀត ប៉ុណ្ណោះដែលក្រុមគ្រូពេទ្យចត្តាឡីស័ក របស់ក្រសួងសុខាភិបាលត្រូវយកសំណាកលើកចុងក្រោយយកទៅពិនិត្យ ដើម្បីបញ្ជាក់ថាតើកម្លាំងទាំងនោះមានឬមិនមានករណីវិជ្ជមាននៃ មេរោគកូវីដ-១៩ ។

បើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលបានថ្លែងថាជារួមនៅក្នុងចំណោមទ័ពមួកខៀវទាំង៧១ រូបនោះ ប្រសិនបើមាន នរណាម្នាក់យកសំណាកលើកទី ២ នៃការធ្វើចត្តាឡី ស័កលើកទី ៣ នេះពិនិត្យឃើញករណីវិជ្ជមានកូវីដ-១៩ ជាគោលការណ៍គឺ នឹងតម្រូវអោយកំលាំងទៅសម្រាកធ្វើការព្យាបាលហើយអ្នកពាក់ព័ន្ធ ផ្សេងៗ ទៀតនឹងតម្រូវអោយស្នាក់នៅធ្វើចត្តាឡីស័កបន្តទៀត ប៉ុន្តែបើ គ្មានករណីវិជ្ជមាននឹងអនុញ្ញាតអោយគេទៅជួបជុំក្រុមគ្រួសារជាធម្មតា ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ ភាគីអង្គការសហប្រជាជាតិ UN បានបញ្ជូនកងទ័ពមួកខៀវកម្ពុជាប្តូរវេនបញ្ចប់បេសកកម្មរក្សាសន្តិភាពUNនៅប្រទេសម៉ាលីត្រឡប់មកកម្ពុជាវិញ មុនបានចំនួន ៨០ រូបនិងបានតម្រូវអោយកងកំលាំងទាំងនោះទៅចត្តាឡីស័កតាម គោលការណ៍ក្រសួងសុខាភិបាល ។ 

រហូតមកដល់ ថ្ងៃទី ៩ ខែសីហានេះ ក្រសួងសុខាភិបាលបានតម្រូវអោយទ័ពមួកខៀវ ៧១ រូប បន្តឡីស័កជាលើកទី ៣បន្ទាប់ពីបានរកឃើញជាបន្តបន្ទាប់នូវករណីវិជ្ជមាន COVID-19 លើកំលាំងមួកខៀវ៩រូប៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ