យ៉ាំងហ្គោន៖ អាជ្ញាធរក្នុងទីក្រុងយ៉ាំងហ្គោនបានឃុំខ្លួនអតីតឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសប្រចាំប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលរបបយោធាមួយបានដណ្តើមអំណាចកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ សីហា ២០២២

ប្រភពបាននិយាយថា លោកស្រី Vicky Bowman ដែលបច្ចុប្បន្នគ្រប់គ្រងមជ្ឈមណ្ឌលមីយ៉ាន់ម៉ាសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ (MCRB) និងប្តីរបស់នាង លោក Htein Lin ដែលជាសិល្បករភូមា និងជាអតីតអ្នកទោសនយោបាយ ត្រូវបានឃុំខ្លួនកាលពីថ្ងៃពុធ។

ប្រភពដែលដឹងពីស្ថានភាពបាននិយាយថា នាងនិងប្តីត្រូវបានចោទប្រកាន់ពីបទល្មើសអន្តោប្រវេសន៍។ ពួកគេត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង ហើយកំពុងត្រូវបានបញ្ជូនទៅពន្ធនាគារ Insein ជាពន្ធនាគារដ៏ល្បីល្បាញ នៅជាយក្រុង Yangon ដែលមានអ្នកទោសនយោបាយជាច្រើនត្រូវបានឃុំខ្លួន។

អ្នកនាំពាក្យស្ថានទូតអង់គ្លេសប្រចាំទីក្រុងយ៉ាំងហ្គោនបាននិយាយថា៖ «យើងមានការព្រួយបារម្ភចំពោះការចាប់ខ្លួនស្ត្រីជនជាតិអង់គ្លេសក្នុងប្រទេសមីយ៉ាន់ម៉ា។ យើងកំពុងទាក់ទងជាមួយអាជ្ញាធរមូលដ្ឋានហើយកំពុងផ្តល់ជំនួយផ្នែកកុងស៊ុល»។ 

គួររម្លឹកផងដែរថា មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរផ្នែកនយោបាយ និងសេដ្ឋកិច្ច ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅដើមឆ្នាំ 2021។ អ្នកប្រឆាំងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ឬឃុំខ្លួន ហើយយោធាកំពុងប្រយុទ្ធប្រឆាំងនឹងការតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេស។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ