នគរបាលខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ថាបុរសនេសាទ ជាឪពុក ដែលបានបាត់ខ្លួន ចូលក្នុងសមុទ្រ នៅស្រុកបូទុមសាគរ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានរកឃើញហើយ។

សូមរំលឹកថា កាលពីវេលាម៉ោង១២នឹង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មានទូកនេសាទមួយគ្រឿង បានលិចក្នុងលំហសមុទ្រខាងមុខភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ នៅលើទូកមានមនុស្សចំនួន ២នាក់ (ឪពុក និងកូន) ក្នុងនោះអ្នកនេសាទដូចគ្នា បានជួយស្រង់ បានកូនម្នាក់ហើយរួចផុតពីគ្រោះថ្នាក់។ ជនរងគ្រោះ មានឈ្មោះ សាំង វឿន ភេទប្រុស អាយុ៤៦ឆ្នាំ និងកូន ឈ្មោះ វឿន ចូច ភេទប្រុស អាយុ១៩ឆ្នាំ សង្គ្រោះទាន់ពេល ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ