(កំពង់ឆ្នាំង)៖ កម្មករក្នុងរោងចក្រ ហីរ៉ាយហ្សិន អៅដរ ខេមបូឌា នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ រហូតដល់២០នាក់ ខណៈកម្មកររាប់រយនាក់ទៀត ត្រូវយកសំណាក។ បើតាមការឲ្យដឹងពី លោក ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។


លោកវេជ្ជបណ្ឌិតបានបន្តថា ករណីផ្ទុះជំងឺកូវីដ-១៩ នៅក្នុងរោងចក្រខាងលើនេះ មន្ទីរសុខាភិបាលពុំទាន់ចុះអង្កេតស្រាវជ្រាវ ឲ្យបានច្បាស់លាស់នៅឡើយទេថា តើប្រភពចម្លងអ្នកវិជ្ជមានទាំងនោះ មកពីណានៅឡើយទេ។ ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ ក្រុមការងារនឹងចុះអង្កេតស្រាវជ្រាវ ដើម្បីរកប្រភពចម្លងឲ្យបានច្បាស់ នឹងបន្តពិនិត្យសំណាកកម្មករ កម្មការិនី ជាបន្តទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ