ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរា ធ្វើកំណាយ ដើម្បីជួសជុល ខ្លោងទ្វារតាកាវក៏ប្រទះឃើញរូបចម្លាក់ក្បាលក្បាលអាសុរៈ៣ និងវត្ថុបុរាណជាច្រើនដុំទៀត។
លោកគឹម សុធិន អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះថា ចាប់តាំងពី ថ្ងៃទី០៤ ដល់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះក្រុមការងាររបស់យើង បានធ្វើកំណាយដើម្បីជុសជុលខ្លោងទ្វារតាកាវ ដែលជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន បានប្រទះឃើញ រកឃើញក្បាលអាសុរៈចំនួន ៣ ចម្លាក់ ទេវតា ១ និងបំណែកវត្ថុបុរាណជាច្រើនទៀត។
សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន។ ខ្លោងទ្វារនេះសង់អំពីថ្មភក់ និង ថ្មបាយក្រៀម ដែលមានកំពូលរូបព្រហ្មមុខបួនចំនួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតានិងយក្សទាញព្រ័ត្រ ៕SP