ច្បាស់ហើយ!! នារីស្រស់សោភាលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វាម្សិលមិញ ប្រទះឃើញសាកសពអណ្តែតនៅមុខវាំង
(ភ្នំពេញ)៖ សពនារីស្រស់សោភាលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាបន្សល់ទុកតែបាច់ផ្កា និងស្បែកជើង កាលពីទាបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នោះ ត្រូវបានគេប្រទះឃើញអណ្តែតនៅមុខព្រះបរមរាជវាំង។
សូមរំលឹកថា នៅទាបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នារីរូបនេះ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកបាច់ផ្កា និងស្បែកជើងលើស្ពាន។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ ចាន់ ស្រីមាន អាយុ ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។
នៅមុនពេលលោតទឹកសម្លាប់ខ្លួន អ្នកឃើញហេតុការណ៍បានអះអាងថា គេឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផង។ បន្ទាប់មករថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង។ បន្តិចក្រោយមកនារីខាងលើបានដោះស្បែកជើង និងទុកផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង។ ភ្លាមៗគេក៏បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះ តែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។
តាមគណនី Facebook របស់នារីរងគ្រោះឈ្មោះ «Gech Gech» បានឱ្យដឹងថា នៅយប់កើតហេតុនោះ នារីរងគ្រោះបានចូលរួមរៀបចំកម្មវិធីខួបកំណើតឱ្យបងស្រីរបស់ខ្លួន។ បន្ទាប់មកក៏បានទៅស្រស់ស្រូបអាហារ នៅភោជនីយដ្ឋាន ក្នុង Eden Garden ដែលមានទីតាំងក្នុងបរិវេណបឹងកក់។
ជុំវិញការលោតទឹកសម្លាប់ខ្លួនរបស់នារីរូបនេះ នាំឱ្យផ្ទុះនូវការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ អ្នកបណ្តាញសង្គមក៏សម្តែងការសោកស្តាយ ដែលមិនគួរណានារីរូបស្រស់សោភារូបនេះ គិតខ្លីបញ្ចប់ជីវិតចោលអាណាព្យាបាល បងប្អូន និងសាច់ញាតិរបស់ខ្លួន។
អ្នកលេងបណ្តាញសង្គមក៏ចង់ឱ្យសមត្ថកិច្ចបន្តតាមស្រាវជ្រាវរករឿងហេតុនាំឱ្យកើតមានការលោតទឹកសម្លាប់ខ្លួននេះ ដោយមិនគួរបញ្ចប់ត្រឹមរកឃើញសព្វនារីរងគ្រោះនោះឡើយ។ នេះជាការបណ្តោយឱ្យមានវប្បធម៌និទណ្ឌភាព ដោយទុកឱ្យជននាំឱ្យកើតមានហេតុការណ៍នេះគេចវេសពីសំណាញ់ច្បាប់។
ជុំវិញករណីលោតទឹកសម្លាប់ខ្លួននេះ ក៏មានការដាក់សង្ស័យច្រើន ព្រោះគណនី Tik Tok និង ហ្វេសប៊ុកនារីរងគ្រោះ មានជនចូលលុបរូប លុបវីដេអូជាដើម៕