អាជ្ញាធរហ្វីលីពីន បានសម្រេចដាក់បម្រាមជាបណ្តោះអាសន្ន លើការនាំចូលសាច់មាន់ពីប្រទេសប្រស៊ីល បន្ទាប់ពីប្រទេសចិន បានរកឃើញថាស្លាបមាន់ ដែលនាំចូលពីប្រទេសអាមេរិកខាងត្បូងមួយនេះ មានផ្ទុកវីរុសកូរ៉ូណា កូវីដ១៩ នៅក្នុងទីក្រុងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។
ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ និងការពារអថិជនហ្វីលីពីន ការដាក់បម្រាមបណ្តោះអាសន្នលើការនាំចូលសាច់មាន់ពីប្រទេសប្រេស៊ីល ត្រូវបានអនុម័ត»។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរចិនបានឲ្យដឹងថា ពួកគេបានរកឃើញវត្តមាន កូវីដ១៩នៅក្នុងស្លាបមាន់ក្លាសេនាំចូលពីប្រទេសប្រេស៊ីល នៅក្នុងទីក្រុង ហ្សិនជិន និងនៅក្នុងបង្គាក្លាសេនាំចូលពីប្រទេសអេក្វាឌ័រ នៅក្នុងទីក្រុងឆាងអាន ។ ទោះជាយ៉ាងណា ជុំវិញបញ្ហានេះអង្គការសុខភាពិភពលោក WHO អះអាងថា មិនមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា វីរុសកូរ៉ូណាអាចឆ្លងតាមចំណីអាហារក្លាសេនោះទេ ហើយបានអំពាវនាវឲ្យប្រជាជន កុំមានការភ័យខ្លាចពីចំណីអាហារប្រភេទនេះ៕SP