ចាប់ពីថ្ងៃទី១ ខែសីហាទៅផ្សារទំនើបអ៊ីអន ប្រកាសផ្អាកការអាប់លុយប្រភេទក្រដាស់ប្រាក់ដុល្លាតូចៗ
បើតាមសេចក្តីជូនដំនឹងរបស់ផ្សារទំនើប អ៊ី អន កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ផ្សារទំនើបខ្លួន និងធ្វើការផ្អាកការផ្គត់ផ្គង់ក្រដាស់ប្រាក់ដុល្លាអាមេរិក ប្រភេទតូចៗចាប់ពី ១ ដុល្លា ៥ដុល្លា និង១០ដុល្លារ រាល់ប្រាក់អាប់នឹងប្រើប្រាសជាប្រាក់រៀលវិញ ការអនុវត្តនេះនឹងចាប់ផ្តើមនៅថ្ងៃទី១ សីហា ឆ្នាំ២០២០។
ជាមួយគ្នានេះ ផ្សារអ៊ីអន ក៏បានបញ្ជាក់ផងដែរថា ផ្សានៅតែទទួលក្រដាសប្រាក់ដុល្លាពីអតិថិជន សំរាប់ការជាវទំនិញរហូតដល់មានការជូនដំណឹងជាថ្មី ។
គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានប្រកាសឱ្យ មិនមានការហា មឃាត់ការចរាចរក្រដាសប្រាក់១$ ២$ និង ៥$នៅលើទីផ្សារកម្ពុជាទេ។ ប៉ុន្តែ ធនាគារជាតិនៃកម្ពុ ជាបានចេញវិធាន ការ៣ចំណុចចំ ពោះគ្រឹះ ស្ថានធនាគារ និង ហិរញ្ញវត្ថុក្នុងការប្រមូលក្រដាសប្រាក់ដុ ល្លារទាំងអស់ នេះចេញពីកម្ពុជា ដើម្បីលើកកម្ពស់ការចាយប្រាក់រៀល។ វិធានការដំបូង គឺធនាគារជាតិនៃកម្ពុជាទុកពេល៣ខែចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ ១$ ២$ និង ៥$ មកធនាគារជាតិ ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេសដោយឥតគិតកម្រៃសេវា៕