មានរបៀបនៃការគ្រប់គ្រង និងប្រើប្រាស់ប្រាក់ច្រើនណាស់ ដែលត្រូវបានផ្ដល់ដោយអ្នកជំនាញខាងហិរញ្ញវត្ថុ សម្រាប់ឲ្យមនុស្សទូទៅយកមកអនុវត្ដ។ នៅក្នុងចំណោមនោះ ក៏មានផងដែរនូវវិធីសាស្ត្រគ្រប់គ្រងប្រាក់ ដែលអ្នកជំនាញហៅថា វិធី៨០/២០។

ខាងក្រោមនេះយើងនឹងធ្វើការពណ៌នាលំអិតអំពីវិធីសាស្ត្រនេះ៖

តាមពិតទៅ វិធីសាស្ត្រ៨០/២០នេះត្រូវបានអ្នកជំនាញខាងហិរញ្ញវត្ថុបង្កើតឡើងសម្រាប់អ្នកដែលមិ នសូវចូលចិត្តគិតលំ អិតទៅលើចំណាយប្រចាំថ្ងៃ  ពោលគឺមានន័យថា នៅក្នុងចំណោមប្រាក់ចំណូលរបស់អ្នកនៅក្នុង១ខែ នោះអ្នកនឹងចាយវាយប្រ ហែល ជា៨០% ហើយត្រូវសន្សំទុកប្រហែលជា២០%។ នៅត្រង់ចំណុចនេះ អ្នកជំនាញ មិនបានខ្វល់ថា តើអ្នកត្រូវចំណាយ ៨០%នោះ ទៅលើរឿងអ្វីខ្លះនោះទេ?ដឹងត្រឹមថា អ្នកត្រូវនៅសល់ប្រហែលជា២០%នៃប្រាក់ចំណូលរបស់អ្នកប្រចាំខែ។

មានវិធីសាស្ត្រមួយដែលអ្នកជំនាញហិរញ្ញវត្ថុបានផ្ដល់ជូន ដើម្បីអាចអនុវត្ដវិធីសាស្ត្រ៨០/២០ ឲ្យមានប្រសិទ្ធិភាព នោះគឺការប ង្កើតគណនីធនាគារមួយបន្ថែមទៀតដើម្បីដាក់ប្រាក់២០%នោះឲ្យនៅដាច់ដោយឡែក។ អ្វីដែលពិសេស អ្នកគួរតែដាក់ Auto Save នៅលើរាល់ប្រាក់ចំណូលរបស់អ្នក ដោយត្រូវកាត់២០%ដោយស្វយប្រវត្ដិ ឬតាមសភាពជាក់ស្ដែង ដោយផ្ទេរទៅគណនី របស់អ្នកមួយផ្សេងទៀត ហើយប្រសិនបើអាច អ្នកជំនាញផ្ដល់ដំបូន្មានឲ្យអ្នកទៅបង្កើតគណនីនៅធនា គារផ្សេងមួយទៀតដើ ម្បីទុកប្រាក់នេះ ដោយហេតុថា ធ្វើយ៉ាងណាឲ្យអ្នកមិនងាយនឹងឃើញប្រាក់ដែលអ្នកសន្សំរាល់ថ្ងៃព្រោះចិត្តរបស់អ្នក ប្រាកដជានៅមិនសុខនោះទេ។ 

សំនួរសួរថា តើអ្នកត្រូវតែសន្សំត្រឹមតែ២០%នៃប្រាក់ចំណូលរបស់អ្នកជារៀងរហូតឬ? ចម្លើយគឺអត់ទេ! នៅពេលដែលចំណូលរបស់អ្នកកើនឡើង ឬចំណូលមិនកើតឡើង តែអ្នកមានភាពនឹងនហើយ នៅក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់របស់អ្នក នោះអ្នកអាចធ្វើការបន្ថែមអត្រាសន្សំរបស់អ្នកឲ្យកើតឡើងជាលំដាប់ អ្នកអាចប្រើ ៧០/៣០ ឬ ៦០/៤០ ជាដើម។

ការសន្សំប្រាក់បានកាន់តែច្រើន ទទួលបាននូវឱកាសច្រើននៅក្នុងជីវិត អ្នកអាចធ្វើការវិនិយោគបានកាន់តែច្រើ នដើម្បីបង្កើនចំណូល តាមរយៈការទិញប័ណ្ណភាគហ៊ុន ឬប័ណ្ណបំណុល អ្នកអាចសល់ប្រាក់សម្រាប់ទុ កដើរលេងនៅពេលដែលចូលនិវត្ដន៍ អាចចាប់ផ្ដើមបើកអាជីវកម្មដោយខ្លួនឯង នៅពេលអនាគតជាដើម។ 

ប្រសិនបើអ្នក មិនមានទម្លាប់នៅក្នុងការសន្សំ ឬចំណូលរបស់អ្នកបានត្រឹមតែទប់ទល់នឹងការចំណាយ អ្នកអាចធ្វើការពិនិត្យឡើងវិញ នូវអ្វីដែលអ្នកបានចំណាយកន្លងមក នៅពេលនោះអ្នកនឹងឃើញថា តើអ្វីដែលអ្នកគួរតែកាន់បន្ថយ ឬមិនចំណាយលើវាតែម្ដង។ អ្នកអាចចាប់ផ្តើមសន្សំពីតិចទៅច្រើន ចាប់ពី១% ឬ២% ទៅតាមលទ្ធភាពជាក់ស្ដែង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ