រដ្ឋបាលខេត្តស្វាយរៀងបានរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយស្រ្តីឈ្មោះចិន ហម អាយុ៥៣ឆ្នាំ មានចំនួនសរុប៦១នាក់ ក្នុងនោះមានស្រ្តីចំនួន៣០នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ។ 

រដ្ឋបាលខេត្តបានឲ្យដឹងថា អ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើមានចំនួន២១នាក់ ស្រី១២នាក់បានយកវត្ថុសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ។ រីឯអ្នកពាក់ព័ន្ធដោយប្រយោលមានចំនួន៤០នាក់ ស្រី១៨នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ និងរង់ចាំលទ្ធផលតេស្តលើកទីមួយរបស់អ្នកប៉ះពាល់ផ្ទាល់ខាងលើ។ 

សូមជម្រាបថា ស្រ្តីឈ្មោះចិន ហម អាយុ៥៣ឆ្នាំ កាពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទៅចូលរួមពិធីសូត្រមន្តឡើងគេហដ្ឋាន និងបានប៉ះពាល់ដោយផ្ទាល់ជាមួយស្រ្តីឈ្មោះទៀង អូន អាយុ២៧ឆ្នាំ មានវិជ្ជមានកូវីដ-១៩ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ