វៀតណាម៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោកង្វៀនថាញ់ឡុងបាននិយាយកាលពីថ្ងៃសៅរ៍ថាប្រទេសនេះបានរកឃើញមេរោគថ្មីមួយប្រភេទដែលមានលាយបញ្ចូលគ្នារវាងវីរុសរបស់ឥណ្ឌានិងចក្រភពអង់គ្លេស ដែលរីករាលដាលយ៉ាងឆាប់រហ័សតាមអាកាស។នេះបើតាមសារព័ត៌មាន Reutersចេញផ្សាយនៅថ្ងៃនេះ។

បន្ទាប់ពីទទួលបានជោគជ័យនូវការគ្រប់គ្រងមេរោគកូវីដ១៩ស្ទើរតែមួយឆ្នាំ រយៈពេលចុងក្រោយនេះប្រទេសវៀតណាមកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។មនុស្សជិត ៣.៦០០ នាក់បានឆ្លងរោគនៅក្នុងទីក្រុងចំនួន ៣១ ក្នុងចំណោមខេត្តនិងក្រុងសរុបទាំង ៦៣ របស់ខ្លួនចាប់តាំងពីចុងខែមេសា ។

លោក ង្វៀនថាញ់ឡុង ត្រូវបានគេដកស្រង់សំដីដោយនិយាយថា“ បន្ទាប់ពីតេស្តលើអ្នកជំងឺដែលត្រូវបានរកឃើញថ្មីយើងបានរកឃើញវីរុសថ្មីមួយដែលលាយជាមួយឥណ្ឌានិងអង់គ្លេស។លោកថាមេរោគនេះឆ្លងបានយ៉ាងលឿន និងឆាប់រហ័សដោយចេញរោគសញ្ញក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានអ្នកកើតជំងឺកូវីដ១៩ ចំនួន ៦,៣៩៦ ករណីហើយមាន អ្នកស្លាប់ចំនួន ៤៧ នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ