កំពង់ឆ្នាំង៖ មន្ត្រីអាជ្ញាធរបានសម្រេចនាំខ្លួន២នាក់ប្តីប្រពន្ធ មកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីធ្វើតេស្តរកវិរុសកូវិដ.១៩ និង ដាក់ឲ្យធ្វើចត្តាឡីស័កតាមវិធានការ របស់ក្រសួងសុខាភិបាលបន្ទាប់ពីពួកគេលួចចូលមកកាន់ខេត្តកំពង់ឆ្នាំង ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល ។

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មន្ត្រីអាជ្ញាធរ សមត្ថកិច្ច និង ក្រុមគ្រូពេទ្យបានចុះទៅណែនាំគាត់ឲ្យទៅធ្វើតេស្តនិងត្រូវធ្វើចត្តាឡីស័ក តាមវិធានការរបស់ក្រសួងសុខាភិបាល ប៉ុន្តែពួកគេមិនព្រមសហការនិងស្តាប់តាមការណែនាំឡើយថែមទាំងរារាំងមន្ត្រីក្រុមការងារដែលបានចុះទៅសម្របសម្រួលទៀតផង ។

គេនៅមិនទាន់ស្គាល់ឈ្មោះ២នាក់ប្តី ប្រពន្ធនេះនៅឡើយទេ ។ ពួកគេលួចចូលមកខេត្តកំពង៉ឆ្នាំង កាលពី៥ថ្ងៃមុន និង ស្នាក់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្រោយពីទទួលបានព័ត៌មាន មន្ត្រីអាជ្ញាធរបានចុះទៅដល់ទីតាំងតែម្តង ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ