កម្ពុជា មិនឲ្យតម្លៃដាច់ ចំពោះកាសែតគ្មានព្រំដែនបរទេសដែលវាយតម្លៃទម្លាក់ សេរីភាពសារព័ត៌មានកម្ពុជា
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការមិនពេញចិត្ត និងមិនឲ្យតម្លៃជាដាច់ខាត ចំពោះអ្នកការសារព័ត៌មាន គ្មានព្រំដែនរបស់បរទេសមួយ ដែលបានវាយតម្លៃ សិទ្ធិសេរីភាពសារព័ត៌មាន កម្ពុជាកាលពីពេលថ្មីៗនេះពីលេខរៀង១៤៣មកលេខរៀង១៤៤នោះទេ ។
ក្នុងវេទិកាលតុមូលស្ដីពី “សេរីភាពសារព័ត៌មាននៅកម្ពុជា” កាលថ្ងៃទី១ខែឧសភា ឆ្នាំ២០២០ លោកផៃ ស៊ីផានបានថ្លែងថា រាជរដ្ឋាភិបាលតែងតែពង្រឹងអ្នកសារព័ត៌មានអោយគោរព ក្រមសីលធម៌របស់ខ្លួនដេីម្បីមានវិជ្ជាជីវៈ ។
លោក មានប្រសាសន៍ថា "ខ្ញុំរាជរដ្ឋាភិបាល នៅតែពង្រឹងកិច្ចការគាំទ្រ របស់យើងទាំងអស់គ្នានេះឯង ដូច្នេះអ្វីដែលលើកឡើងរបស់ អ្នកសារព័ត៌មានគ្មានព្រំដែន របស់បរទេស ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនឲ្យតម្លៃទេ ព្រោះយើងខំប្រឹងប្រែងគ្នាយើង ដើម្បីលទ្ធផលរបស់យើង ក៏ដូចជាផលប្រយោជន៍របស់ជាតិយើង យើងអត់មានធ្វើដើម្បីចងបានតួលេខ ថ្នាក់ដែលគេដាក់ឲ្យយើងនោះទេ យើងធ្វើដើម្បីសុខដុមរមនា ហើយនិងការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋខ្មែររបស់យើង”។
សូជម្រាបថានាពេលថ្មីៗនេះវិទ្យុអាសេរីបានចេញផ្សាយថាមន្ត្រីជាន់ខ្ពស់នៃអង្គការអ្នកកាសែតគ្មានព្រំដែន(Reporters Without Borders) កត់សម្គាល់ថាអ្នកកាសែតនៅកម្ពុជាត្រូវបង្ខំចិត្តបំបិទមាត់ខ្លួនឯងឬរឹតត្បិតសេរីភាពខ្លួនឯងមិនហ៊ាន និយាយការពិតដោយសារតែខ្លាចអាជ្ញាធររដ្ឋាភិបាលចាប់ដាក់គុក។
លោកថានេះគឺជានិន្នាការដ៏គួរឲ្យព្រួយបារម្ភមួយដែលកំពុងតែកើតមានឡើងនៅកម្ពុជានិងនៅក្នុងប្រទេសនានាក្នុងតំបន់ អាស៊ីអាគ្នេយ៍។លោកពុំមានសុទិដ្ឋិនិយមទេថាសេរីភាពសារព័ត៌មាននៅកម្ពុជានឹងមានការកែលម្អក្នុងរយៈពេល៥ឆ្នាំទៅមុខ ទៀតនេះ៕ E B