ភ្នំពេញ  ៖ លោក ផៃ ស៊ីផាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល  បាននិយាយ ថា  មិនមែនមានប័ណ្ណអ្នកសារព័ត៌មានមួយហេីយ អាចធ្វើអីបានតាមតែចិត្តឡេីយ  ត្រូវគោរព  វិជ្ជាជីវៈ   អ្នកសារព័ត៌មាន  ។ 

ក្នុងសន្និសីទសារព័ត៌មានស្តីពី «សិទ្ធិសេរីភាពសារព័ត៌មាន» នារសៀលថ្ងៃទី១  ខែឧសភា  ឆ្នាំ ២០២០  នៅទីស្តីការគណៈរដ្ឋមន្ត្រី  លោក  ផៃ  សុីផាន  បានថ្លែងថា  អ្នកសារព័ត៌មាន  ត្រូវគោរពវិជ្ជាជីវ:របស់ឲ្យត្រឹមត្រូវ  កុំបំពានសិទ្ធអ្នកដ៏ទៃ។ 

លោកបន្ថែម ថា  សូមអនុគ្រោះដល់អ្នកសារព័ត៌មាន ព្រោះអ្នកសារព័ត៌មានគ្មានអ្វីក្រៅពីបញ្ចេញមតិដោយប្រើមាត់ទេ។

ចំណែក  លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា និងជាភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូប្រចាំកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មានសម័យនេះ គឺចាំបាច់ណាស់ ទាមទារត្រូវតែសួរភ្លាម ឆ្លើយភ្លាម គ្មានការរង់ចាំដូចកាសែតនោះទេ!

លោកបន្តថា ព្រោះសម័យកាលនេះ ជាសម័យកាលប្រកួតប្រជែង ពីនាទី រហូតដល់វិនាទី ប៉ុន្តែមិនមែនលឿនជាងគេតែខុសនោះទេ។

នាឱ កាសនោះដែរ  លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា កម្រិតវិជ្ជាជីវៈរបស់បងប្អូនកាសែតមួយចំនួន នៅខ្វះខាត ពេលខ្លះតែងដើរលើសបន្ទាត់ក្រហម  ដែលធ្វើឲ្យខូចឈ្មោះដល់សារព័ត៌មានដទៃ  ខណ:អ្នកសារព័ត៌មាន  កុំបំពានអ្នកដ៏ទៃ  ៕  E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ