មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺប្រកាសថាអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់បានស្លាប់ក្នុងថ្ងៃនេះដែលអ្នកជំងឺសុទ្ធតែបានធ្វើដំណើរចេញពីតំបន់បិទខ្ទប់
ខេត្តកំពង់ស្ពឺ៖ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានប្រកាសរកឃើញករណីស្លាប់អ្នកជំងឺកូវីដ-១៩ចំនួន២នាក់នៅថ្ងៃ ទី៧ ខែឧសភាឆ្នាំ២០២១នេះដែលអ្នកជំងឺសុទ្ធតែបានធ្វើដំណើរចេញពីតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានប្រាប់នៅរសៀលថ្ងៃនេះថា អ្នកជំងឺកូវីដ-១៩ដែលបានស្លាប់១-ឈ្មោះ ជា ចំរុង ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ ផ្ទះលេខ ១៧ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យនៅ ភូមិទី៤ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ២- ឈ្មោះ ម៉ក់ នាង ភេទប្រុស អាយុ ៤០ ឆ្នាំរស់នៅក្នុងភូមិរោងដំរី ឃុំ ភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន បានបន្ថែមថាអ្នកជំងឺដែលបានទទួលមរណភាពក្នុង ថ្ងៃនេះគឺពួកគេបាន ធ្វើដំណើរចេញពីរាជធានីភ្នំពេញក្នុងតំបន់បិទខ្ទប់ក្រោយពេលបើកឱ្យមានការចេញចូលធម្មតាឡើងវិញ៕Sp